ក្រុងប៉ោយប៉ែត ៖ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានបង្ហាញមុខជនសង្ស័យ ដែលបានលួចខោអាវកីឡា ប្រភេទល្អៗចំនួន ៦០០ ឈុតមានតម្លៃ ប្រហាក់ប្រហែល ៦ ម៉ឺនបាតឬ ២ ពាន់ដុល្លារអាមេរិក តាមរយៈការលួចគាស់តូប នៅចំណុចផ្សាររោងក្លឿរ លើទឹកដីថៃ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣។
ជនសង្ស័យទី១-ឈ្មោះ អៀម អូន អាយុ ៣៤ ឆ្នាំ មានទីលំនៅចំណុច ផ្សាររ៉ាចាស់ និងមានមុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ធឿន ង៉ាវ អាយុ ១៩ ឆ្នាំមានលំឋានចំណុចដីស ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ជនសង្ស័យទាំង ២ នាក់មានជំនាញខាងគាស់តូប ផ្ទះ លួចយកទ្រព្យសម្បត្តិ។ ដោយឡែកជនរងគ្រោះមានឈ្មោះ មិត្ត សុភាព អាយុ ៣៦ ឆ្នាំ ជាអាជីករ នៅផ្សាររោងក្លឿរ មានលំនៅឋាន ក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត។
លោក ហម ម៉ុត មេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា លោកបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះកាលពីថ្ងៃទី១៥ ខែវិច្ឆិការ ហើយលោកបានបញ្ជាឲ្យ កម្លាំងចុះស្រាវជ្រាវរកមុខសញ្ញា ក៏ឈានទៅឃាត់ខ្លួន ជនសង្ស័យកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិការ នៅចំណុចផ្សាររ៉ាថ្មី នាំយកមកមូលដ្ឋានអាវុធហត្ថដើម្បីសួរនាំ។ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព គាស់តូចអាជីករនៅផ្សាររោងក្លឿរពិតមែន រីឯខោអាវវត្ថុតាងទាំងអស់ បានយកទៅលក់ឲ្យពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែតអស់ហើយ៕
Source from: watphnom-news.com























Loading...




Post a Comment