រាជធានីភ្នំពេញ ៖ បុរសនិងស្ត្រី ២ នាក់ ដែលកំពុងធ្វើដំណើរ តាមម៉ូតូចំនួនពីរគ្រឿង ក៏ត្រូវរថយន្តរបស់ក្រុមហ៊ុន រស្មីម្មាងសិលា បើកបុកទាំងកំរោល បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង ១០និង១០ នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជនរងគ្រោះ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ រីឯរថយន្តបង្ក និងម៉ូតូ របស់ជនរងគ្រោះ ត្រូវបានយកទៅរក្សាទុក រង់ចាំការដោះស្រាយ។
រថយន្តបង្កហេតុ ជារបស់ក្រុមហ៊ុន រស្មីម្មាងសិលា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2K-2507 បានបើកទៅបុកម៉ូតូ ជនរងគ្រោះម្នាក់ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-2190 និងម៉ូតូមួយគ្រឿងទៀត ម៉ាកសង់ស៊េរី៩០ជាង ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-0272 ។ មុនពេលកើតហេតុរថយន្តបង្ក បានធ្វើដំណើរមកពីទិស ខាងលិចទៅកើត ហើយម៉ូតូរបស់ជនរងគ្រោះ ធ្វើដំណើរមកពីទិសខាងកើត ក៏ត្រូវរថយន្តបុកបណ្តាលឲ្យ ដួលនិងរងរបួសទាំង ២ នាក់តែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment