ខេត្តព្រៃវែង ៖ រថយន្តកុងតឺន័របានកិនយុវជន ២នាក់ក្នុងចំណោម ៣នាក់បណ្តាលឲ្យបែកក្បាល ធ្លាយខួរស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័មបំផុត ខណៈដែលពួកគេចេញ ពីច្រៀងខារ៉ាអូខេ រួចជិះម៉ូតូទៅបុករថយន្តកុងតឺន័រ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវកែង បំបែកជា៤ ខាងមុខក្រុមហ៊ុនលក់ម៉ូតូហុងដា ស្ថិតក្នុងភូមិ១ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍។
ជនរងគ្រោះដែលស្លាប់រួមមានឈ្មោះ លីវ សុវណ្ណ ភេទប្រុស អាយុ ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឡឹង កាង អាយុ ២៨ឆ្នាំ អ្នកទាំង ២មានទីលំនៅ ក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ចំណែកអ្នកបើកម៉ូតូឈ្មោះ មូល បាន រងរបួសតិចតួច បានលើកម៉ូតូជិះគេចខ្លួនបាត់ រីឯអ្នកបើកបររថយន្ត កុងតឺន័រក៏រត់គេចខ្លួនបាត់ដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះ ផ្តើមឡើងដោយអ្នកជិះម៉ូតូស្រវឹង ខ្វះការប្រុងប្រយ័ត្ន ហើយរថយន្តកុងតឺន័រ ក៏បើកបរលឿនពេក ចាប់ហ្វ្រាំងមិនទាន់៕
Source from: watphnom-news.com























Loading...




Post a Comment