ក្រុងប៉េកាំង ៖ អាចម៍ផ្កាយហ្វូកាងដែលបានឃើញ ដូចនៅក្នុងរូបភាពនេះ ត្រូវបានគេជឿថា វាមានអាយុកាលដ៏យូរលង់ ណាស់មកហើយគឺ ចំនួន ៤,៥ពាន់លានឆ្នាំ ខណៈដែលក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញវា នៅទីក្រុងហ្វូកាងប្រទេសចិន ក្នុងឆ្នាំ២០០០។ វាជាប្រភេទថ្មអាមច៍ផ្កាយ ដ៏ចម្លែកមានលក្ខណៈថ្លាពណ៌មាសបញ្ចេញ ពន្លឺចែងចាំងលាយឡំគ្នាដោយសារធាតុ Olivine និងថ្មគ្រីស្តាល់ រួមផ្សំនឹងដែកនីកែល ទើបគេមើលទៅរូបរាងវា ដូចជាផ្លិតសត្វឃ្មុំនោះ។
អាចម៍ផ្កាយហ្វូកាង ត្រូវបានបុរសអ្នកដំណើរម្នាក់បានឃើញមុនគេ។ កាលនោះគាត់បានយកផ្ទាំងថ្ម អាចម៍ផ្កាយធំៗនោះ មកធ្វើកន្លែងសម្រាប់ សម្រាកញ៉ាំអាហារ នាពេលថ្ងៃត្រង់របស់គាត់ជារឿយៗ ហើយលោកតែងតែ មានចម្ងល់ផងដែរថាតើ វាជាប្រភេទលោហៈឬថ្មអ្វី។ ក្រោយមកលោកក៏បានយកញញួរ និងដែកពន្លាកមកដាប់ថ្មទាំងនេះជាបន្ទះ ដុំៗផ្ញើទៅឯប្រទេសអាមេរិក ដើម្បីពិនិត្យនិងពិសោធមើលថាវាពិតជាអាចម៍ផ្កាយ មែនឬយ៉ាងណា?
តាមពិតថ្មអាចម៍ផ្កាយ ពីកំណើតនោះវាមានទម្ងន់សរុប លើសពីមួយពាន់ គីឡូក្រាមឯណោះ ហើយវាត្រូវបានគេជ្រៀក បំបែកជាបំណែកស្ដើងៗ យកទៅដេញថ្លៃលក់ ពាសពេញពិភពលោកទៀតផង។ បើយោងតាមក្រុមហ៊ុន Bonhams បានឲ្យដឹងថា ផ្ទាំងថ្មអាចម៍ផ្កាយ ត្រូវបានគេគិតថា កកើតដំណាលគ្នានឹងកំណើតរបស់ព្រះអាទិត្យ កាលពី៤,៥ពាន់លានឆ្នាំមុន ។ គេជឿថាថ្មពណ៌លឿងថ្លា ដូចត្បូងសិលាស្រោបលោហៈមាសនេះ គឺជាស្នូលអាចម៍ផ្កាយ ធំមួយដែលធ្លាក់មកលើភពផែនដីយើងនេះ៕
Source from: watphnom-news.com























Loading...




Post a Comment