Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖នគរ​បាល​​ប្រ​ឆាំង​​ការ​ជួញ​ដូរ​​ម​នុស្សនិង​​ការ​ពារ​​អនី​តិ​ជនបាន​​ឃាត់​ខ្លួន​​ក្រុម​​មេ​ខ្យល់​ចំ​នួន៣​​នាក់នៅ​​ព្រ​លាន​យន្ត​ហោះអន្តរ​ជាតិ​​ភ្នំ​ពេញ

​រាជធានី​ភ្នំពេញ ៖ នគរ​បាល​​ប្រ​ឆាំង​​ការ​ជួញ​ដូរ​​ម​នុស្ស និង​​ការ​ពារ​​អនី​តិ​ជន បាន​​ឃាត់​ខ្លួន​​ក្រុម​​មេ​ខ្យល់​ចំ​នួន ៣​​នាក់ នៅ​​ព្រ​លាន​យន្ត​ហោះ អន្តរ​ជាតិ​​ភ្នំ​ពេញ កាល​ពី​​វេ​លា​​ម៉ោង ១២​​និង​​១០ នា​ទី​​រសៀល​​ថ្ងៃ​ទី​​០៣ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ខណៈដែល​ពួកគេ​បានរៀបចំ នាំ​ស្ត្រី​ក្រមុំ ៤​នាក់​ហោះហើរ​ចេញពី​កម្ពុជា ទៅ​ស្វែងរក​ប្តី នៅ​ប្រទេស​ចិន តាម​រូបភាព​ជួញដូរ ឬ​ឆបោក​។​

 

​ប្រតិបត្តិការ​នោះ​ទទួលបាន​ការអនុញ្ញាត ពី​លោក មាស ច័​ន្ធ​ពិសិដ្ឋ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ កម្លាំង​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត និង​តាមដាន​ជាច្រើន​ខែ​មកហើយ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ស្តីពី​ការជួញដូរ​មនុស្ស ទៅកាន់​ប្រទេស​ចិន រហូត​ឈានដល់​ការឃាត់ខ្លួន មេខ្យល់  ៣​នាក់ និង​នារីៗ​ជា​កូន​ខ្មែរ ៤​នាក់ គ្រា​ដែល​ពួកគេ​កំពុង​រៀបចំ ឡើង​យន្តហោះ​ចេញទៅ​ប្រទេស​ចិន​។​

 

​សកម្មភាព​នៃ​ការជួញដូរ​នារី​ខ្មែរ ទៅរក​ស្វាមី​នៅ​ប្រទេស​ចិន​នោះ មាន​ក្រុមហ៊ុន​មួយ​ជា​អ្នករៀបចំ ការ ស្វែង​គូស្រករ ដោយ​ទទួល​នារី​ពី​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ បន្ទាប់មក​ទើប​មាន​បុរស​ចិន​ជា​អ្នក​មក​មើល បើ​គេ​ឃើញ​ហើយ​ពេញចិត្ត នារី​ណា​ម្នាក់​នោះ ក្រុមហ៊ុន​នឹង​ចាត់ចែង រៀបចំ​អាពាហ៍ពិពាហ៍​ឲ្យ​តែម្តង​។ ក្រុម​មេខ្យល់​មួយចំនួន បាន​ព្យាយាម​ដើរ​អូសទាញ លួងលោម​នារី​ខ្មែរ យកទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ ជា​ថ្នូរ​នឹង​កម្រៃ ជើងសារ​ផ្សេងៗ​។​

 

​ជនសង្ស័យ​ជា​មេខ្យល់ ដែល​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ តាំង សារឿន ហៅ​ធី ភេទ​ស្រី អាយុ ៤៦​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​-​ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម​, ឈ្មោះ ម៉ក់ ហៀ​ង​រិទ្ធី ហៅ ឡូ​វ ហ្នឹង​គង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្តព្រៃវែង និង​ម្នាក់ទៀត ឈ្មោះ អ៊ី ឡៅ ហៅ ឡោ ភេទ​ស្រី អាយុ ៦៥​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​-​ឃុំ ថ្នល់​បែក ស្រុកចំការ ខេត្តកំពង់ចាម​៕

Wat 031117


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item