Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្ដាល៖បុរស​​ម្នាក់​​ដែល​​ក្រុម​គ្រួ​សារ​​អះ​អាង​ថាខ្មោច​​ចូល​​ឬ​​ខុស​​គ្រូបាន​​យក​​កាំ​បិត​​ចិត​បន្លែ​​ចាក់​​ខ្លួន​ឯងធ្លាយ​​ពោះ​វៀន​​ចេញ​មក​ក្រៅហើយ​​យក​ដៃ​​ចាប់​ញ៉ុ​ក​​​ចូល​​​ទៅ​​វិញ

​ខេត្តកណ្ដាល ៖ បុរស​​ម្នាក់​​ដែល​​ក្រុម​គ្រួ​សារ​​អះ​អាង​ថា ខ្មោច​​ចូល​​ឬ​​ខុស​​គ្រូ បាន​​យក​​កាំ​បិត​​ចិត​បន្លែ​​ចាក់​​ខ្លួន​ឯង ធ្លាយ​​ពោះ​វៀន​​ចេញ​មក​ក្រៅ ហើយ​​យក​ដៃ​​ចាប់​ញ៉ុ​ក​​​ចូល​​​ទៅ​​វិញ រួច​​យក​​កូន​ចាន​​គ្រប​ពី​លើ យក​​ក្រ​​ម៉ា​រុំ​​បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល អស់អ្នក​ស្រុក​ជិតខាង កាលពី​វេលា​ម៉ោង ១​និង​២៥ នាទី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ក្នុងផ្ទះ​របស់ខ្លួន​ស្ថិតនៅ ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

 

​ជនរងគ្រោះ​ឈ្មោះ ជិន ជាតិ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​បាកាន ស្រុក​ព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ប្រពន្ធ​របស់​ជនរងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹងថា ប្ដី​របស់​កាត់​បាន​ទាស់​ពាក្យសំដី ជាមួយ​គាត់​បន្ដិចបន្ដួច រួចហើយ​ប្ដី​របស់គាត់​បាន​ឡើងលើ​ផ្ទះ​សម្ងំ​មួយសន្ទុះ​ស្រាប់តែ កូន​របស់គាត់​មក​ប្រាប់ថា ពុក​យក​កាំបិត​ចាក់​ខ្លួនឯង ក្នុងពេលនោះ​គាត់​អត់​ជឿ​សំដី​កូន​នោះទេ ដោយបាន​បោះសំដី​ទៀតថា ចង់​ងាប់​ចាក់​ស្អី​ក៏​ចាក់​ទៅ ពេលនោះ​កូន​របស់គាត់​ភ័យខ្លាច​ឪពុក​ស្លាប់ រត់​ទៅប្រាប់​អ្នកជិតខាង​ឲ្យ​មកជួយ​។

 

​ក្នុងពេលនោះ​ប្រពន្ធ​ជនរងគ្រោះ និង​អ្នកជិតខាង​ឡើងលើ​ផ្ទះ បានឃើញ​បុរស​ជា ប្ដី​ចាក់​ខ្លួនឯង​ធ្លាយ​ពោះវៀន​ប្រាកដ​មែន ហើយ​ពេលនោះ​បុរស​ជា​ប្ដី បាន​និយាយប្រាប់​ប្រពន្ធ​ថា រូបគេ​អត់​រស់នៅ​ជាមួយ ឯង​ដល់​ចាស់​ទេ ព្រោះ​មាន​ផ្លូវ​ងងឹត​មក​យក​រូបគេ​ទៅហើយ​។ បន្ទាប់ពី​បានឮ​សំដី​ដែល​ប្ដី​និយាយ​បែបនេះ ស្ដ្រី​ត្រូវជា​ប្រពន្ធ​បាន​សន្និដ្ឋានថា ប្ដី​គាត់​ខ្មោច​ចូល​ឬ​ខុស​គ្រូ ព្រោះ​គាត់​ដឹង​ច្បាស់​ថា ប្ដី​គាត់​មាន​គ្រូ​កាន់​ពេលនោះ​ក៏​អុច​ធូប និយាយ​បន់ស្រន់​ធ្វើ​ឲ្យ​បុរស ជា​ប្ដី​សម្ងំស្ងៀម​ឈប់​ធ្វើ​សកម្មភាព បោល​បុក​ជញ្ជាំង​ទៀត​ដែរ​៕

Wat 091140
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item