Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ឆ្នាំង៖បុរស​​ម្នាក់​​បន្ទា​ប់​ពី​​ផឹក​​ស្រ​វឹងមក​ដល់​​ផ្ទះ​​វិញ​​សុំ​​លុយ​​ប្រ​ពន្ធ១០​​ម៉ឺន​​រៀល​​អត់​​បានក៏​​ដេញ​​កាប់​​ប្រ​​ពន្ធ​​​កូន​​ហើយ​បែក​គំ​និត​​​យក​​ភ្លើង​​ដុត​​ផ្ទះ​​ចោល​កាល​ពី​​វេ​លា​​ម៉ោង១២​​និង​​៣០

​ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់​​បន្ទា​ប់​ពី​​ផឹក​​ស្រ​វឹង មក​ដល់​​ផ្ទះ​​វិញ​​សុំ​​លុយ​​ប្រ​ពន្ធ ១០​​ម៉ឺន​​រៀល​​អត់​​បាន ក៏​​ដេញ​​កាប់​​ប្រ​​ពន្ធ​​​កូន​​ ហើយ​បែក​គំ​និត​​​យក​​ភ្លើង​​ដុត​​ផ្ទះ​​ចោល​កាល​ពី​​វេ​លា​​ម៉ោង ១២​​និង​​៣០ នា​ទី​​ថ្ងៃ​ត្រង់​ទី​​៩ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ នៅ​​​ភូមិ​ត្រពាំង​ក្រវាន់ ឃុំ​ព្រៃ​មូលស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង តែ​បាន​អ្នកស្រុក​ជួយ​ពន្លត់ ទាន់ពេលវេលា កុំ​អី​គ្មាន​ផ្ទះ​ជ្រក​នោះទេ​។

 

​បុរស​ដែល​មិនចេះ​គិតពិចារណា​នេះ មានឈ្មោះ មុត សុង អាយុ ៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ផឹកស្រា​ស្រវឹង នៅពេល​មកដល់​ផ្ទះ ស្រាប់តែ​រករឿង​ឈ្លោះ​ប្រពន្ធ​កូន ហើយ​បាន​សុំ​លុយ​ប្រពន្ធ​ចំនួន ១០​ម៉ឺន​រៀល ដោយ​ប្រាប់ថា យកទៅ​លេងល្បែង ។ ពេលនោះ​ប្រពន្ធ​ប្រាប់ថា គ្មាន​លុយ​ទេ ក៏​កើត​ចិត្ត​ខឹង​ក្តៅក្រហាយ  ទាញ​កាំបិត​និង​ដំបង ដេញ​កាប់​ប្រពន្ធ​និង​កូន​ផ្អើល​ពេញ​ភូមិ ។  

 

​ភ្លាមៗ​នោះ​ប្រពន្ធ​និង​កូន​ស្រែក ឲ្យ​អ្នកជិតខាង​ជួយ ហើយ​ជម្លោះ​នោះ បាន​ស្ងប់ស្ងាត់​ទៅវិញ ដោយសារ​អ្នកភូមិ​មក​ច្រើនពេក ហើយ​ប្តី​ក៏​ដើរទៅ​ផ្ទះ​យក​ចំបើង និង​ប្រមូល​ខោអាវ​ដាក់​គរ​លើផ្ទះ​ដុ ត​ឆេះ​សន្ធោសន្ធៅ​តែម្តង ពេលនោះ​ប្រជាពលរដ្ឋ​ក៏បាន​មកជួយ​ពន្លត់​ទាន់ ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ មុត សុង ដើម្បី​កសាង​សំណុំរឿង អនុវត្តតាម​នីតិវិធី ៕

Wat 091143
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item