Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​អ៊ីតាលី៖អ្នក​គ្រូ​​បង្រៀន​​ជន​ជាតិ​​អ៊ី​តា​លី​​ម្នាក់ដែល​ជា​​អតីត​​បវរ​កញ្ញានិង​​តា​រា​​ម៉ូ​​ដែល​​បាន​ទទួល​​រង​​នូវ​​ការ​រិះ​គន់ពី​​សំ​ណាក់​​អា​ណា​ព្យា​បាល​​សិស្សក្នុង​សា​លា​រៀន​​កា​តូ​លិកដ៏​​ល្បី​ឈ្មោះ​​មួយ

​ប្រទេស​អ៊ីតាលី ៖ អ្នក​គ្រូ​​បង្រៀន​​ជន​ជាតិ​​អ៊ី​តា​លី​​ម្នាក់ ដែល​ជា​​អតីត​​បវរ​កញ្ញា និង​​តា​រា​​ម៉ូ​​ដែល​​បាន​ទទួល​​រង​​នូវ​​ការ​រិះ​គន់ ពី​​សំ​ណាក់​​អា​ណា​ព្យា​បាល​​សិស្ស ក្នុង​សា​លា​រៀន​​កា​តូ​លិក ដ៏​​ល្បី​ឈ្មោះ​​មួយ ដោយ​បាន​​អះ​អាង​ថា នាង​​បង្ហាញ​​រូប​ភាព​ដ៏​សិច​ស៊ី លើសពី​ស្ថាន​ភាពជា​គ្រូបង្រៀន ។ នាង​អ៊ី​លេ​អាណា តាក់​ហ្គោ​ណេ​ល​លី គ្រូបង្រៀន​អាយុ ២៨​ឆ្នាំ បានទទួល​ការតវ៉ា ពី​ក្រុម​អាណាព្យាបាល​សិស្ស ក្រោយពី​មាន​រូបភាព​អាសអាភាស របស់​គ្រូបង្រៀន​រូបនេះ បង្ហាញ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ត ។​

 

​ទង្វើ​ខាងលើនេះ​ធ្វើឱ្យ អាណាព្យាបាល​មួយក្រុម បញ្ជា​ឱ្យ​កូន​ចាកចេញ ពី​សាលារៀន​របស់​ពួកគេ ដែល​ស្ថិតនៅក្នុង​ទីក្រុង​មី​ឡាន ប្រទេស​អ៊ីតាលី ។ ទោះបីជា​យ៉ាងណាក៏ដោយ អាណាព្យាបាល​ផ្សេងទៀត ជាពិសេស​ឪពុក​របស់​សិស្ស ក្នុង​សាលារៀន​សាន​កា​ឡូ រួមទាំង​នាយក​សាលា បានផ្តល់​ការគាំទ្រ​ដល់​អ្នកគ្រូ តាក់​ហ្គោ​ណេ​ល​លី ។

 

​ស្របពេល​ជាមួយគ្នានេះ ស្ត្រី​ជា​ម្តាយ​ដែល​ឱ្យ​កូន ចាក​ចេញពី​សាលារៀន​ខា​ង​លើ បាន​និយាយ​រិះគន់ ថា «​ពួកខ្លួន​មាន​អារម្មណ៍​ខ្មាសអៀន ចំពោះ​ទង្វើ​របស់​អ្នកគ្រូ តាក់​ហ្គោ ណេ​ល​លី ខ្លាំងណាស់ ។ ពួកខ្លួន​ហាក់ដូចជា​ចាញ់​ល្បិចកល ព្រោះ​រំពឹងទុក​ថា សាលា​ខាងលើ​មានកេរ្តិ៍ឈ្មោះ​ខ្ពង់ខ្ពស់ និង​ជា​ក្តីសង្ឃឹម​របស់​សិស្ស​» ៕

Wat 091130 Wat 091135
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item