Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖ក្មេង​ស្រី​​ម្នាក់​​បាន​​ស្លាប់​បាត់​​បង់​ជីវិតនិង​​បុរស​​ម្នាក់​​រង​របួស​​ធ្ងន់ត្រូវ​គេ​​បញ្ជូន​ទៅ​​ស​ង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​​ភ្លាមៗដោយ​សារ​​គ្រោះ​ថ្នាក់​​ច​រា​ចរ​ណ៍រវាង​​រថ​យន្ត​​កូរ៉េ​​ដឹក​​មាន់បុក​​ជា​មួយ​​ម៉ូ​តូ​​វីវ៉ា

​ខេត្ត​ព្រះសីហនុ ៖ ក្មេង​ស្រី​​ម្នាក់​​បាន​​ស្លាប់​បាត់​​បង់​ជីវិត និង​​បុរស​​ម្នាក់​​រង​របួស​​ធ្ងន់ ត្រូវ​គេ​​បញ្ជូន​ទៅ​​ស​ង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​​ភ្លាមៗ ដោយ​សារ​​គ្រោះ​ថ្នាក់​​ច​រា​ចរ​ណ៍ រវាង​​រថ​យន្ត​​កូរ៉េ​​ដឹក​​មាន់ បុក​​ជា​មួយ​​ម៉ូ​តូ​​វីវ៉ា កាល​ពី​​វេ​លា​​ម៉ោង ៥​​និង​​៥៥ នាទី​រសៀល​​ថ្ងៃ​ទី​​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​ចំណោទ​ឡើង​វត្ត​លើ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

 

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កូរ៉េ​ប្រភេទ ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ គ​៩៦៧៣ ភព​២១​តោន​កន្លះ ពណ៌​ស ដឹក​មាន់ ១​គ្រឿង ធ្វើដំណើរ​តាមផ្លូវ​ឃ្លាំង​លើ ឆ្ពោះទៅ​ក្រុងព្រះសីហនុ ស្រាប់​មកដល់​ចំណុចកើតហេតុ ក៏​បុក​ពេញទំហឹង​ជាមួយ ម៉ូតូឌុប​មួយគ្រឿង ម៉ាកវីវ៉ា​១២៥ ពណ៌​ខ្មៅ សេរី​២០០៨ ស្លាក​លេខ​ព្រះសីហនុ 1B-5147 បើកបរ​ដោយ ឈ្មោះ ហាក់ ស្រុកកំណើត​នៅ កោះកុង ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះជួល​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះសីហនុ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ហើយ​អូស​ជាប់​ម៉ូតូ​ចំងាយ ៧៩​ម៉ែត្រ​ទើប​ឈប់ បណ្តាលឱ្យ​អ្នកបើកបរ ម៉ូតូ​រងរបួស​ធ្ងន់​។

 

​ចំណែក​អ្នកដំណើរ​ខាងក្រោយ ឈ្មោះ សូ ម៉ា​រី​ណា ភេទ​ស្រី អាយុ ៩​ឆ្នាំ ជា​សិស្សសាលា​បាន​ស្លាប់ ខណៈដែល​បញ្ជូន​ទៅដល់ មន្ទីរពេទ្យ​ឯកជន និង​ឈ្មោះ ទៀង គង្គា ភេទ​ស្រី អាយុ ៣០​ឆ្នាំ មុខរបរ​មេផ្ទះ រងរបួស​ស្រាល ត្រូវជា​ម្តាយមីង​ជនរងគ្រោះ ទាំងពីរ​នាក់​ស្នាក់នៅ​ក្រុម​៦ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ខេត្ត​ព្រះសីហនុ​។ បុរស​អ្នកបើកបរ​រងរបួស​ធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​បន្សល់ទុក​តែ​រថយន្ត នៅ​កន្លែងកើតហេតុ​៕

Wat 091148 Wat 091149
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item