Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ប្រភពព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ពី​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ម្ចាស់​គ្លីនិក​វិបុល​សុខ មាន​ទីតាំង​ឋិត​នៅផ្ទះ​លេខ​២៦ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ «​ទល់មុខ​សណ្ឋាគារ​ប៉ោយប៉ែត​ស៊ី​ធី​» គឺ​លោក ស៊ុត គឹម​សាន ដែលមាន​តួនាទី​១​ទៀត​ជា ប្រធាន​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​ផង​នោះ បាន​លួច​យក​សាកសព​ស្ត្រី​ម្នាក់​ដែល​ស្លាប់បាត់​បង់ជីវិត​ក្រោយ​ការព្យាបាល​វះកាត់​នៅ​គ្លីនិក​នេះ ដុតចោល​នៅក្រៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ដើម្បី​បំបាត់ដាន​កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លងមក​។​

​ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយ​ការវះកាត់​នៅ​គ្លីនិក​វិបុល​សុខ ហើយ​ត្រូវបាន​ម្ចាស់​គ្លីនិក​នេះ ឈ្មោះ ស៊ុត គឹម​សាន វេច​ខ្ចប់​លួច​យក​សាកសព​ទៅ​ដុតចោល​បំបាត់​ព័ស្តុតាង​សូម្បីតែ​សមត្ថកិច្ច​មូលដ្ឋាន​មួយចំនួន​មិនបាន​ដឹងផង​នោះ មានឈ្មោះ ស៊ិន ស៊ី​ណា អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ប្រភពព័ត៌មាន​មួយចំនួនទៀត​បាន​បង្ហើ​ប​ឲ្យ​ដឹង​ដែរ​ថា ទាក់ទង​នឹង​ការបិទ​សំណុំរឿង​ស្ត្រី​ម្នាក់​ស្លាប់​ក្រោយ​ការវះកាត់​នៅ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​វិបុល​សុខ ហើយ​យក​សាកសព​ស្ត្រី​រងគ្រោះ​ទៅ​ដុតចោល​ស្ងាត់ៗ​នោះ គឺ​លោក ស៊ុត គឹម​សាន ជា​ម្ចាស់​គ្លីនិក និង​ជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត បានរ​ត់រក​ការជួយ​អន្តរាគមន៍​ពី​លោក ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​

​ដោយឡែក លោក កែវ សុភ​ត្រា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា លោក​បាន​ជ្រាប​និង​ដឹង​អំពី​ករណី​គ្លីនិក​វិបុល​សុខ​ដែល​វះកាត់​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​នោះដែរ ដោយ​លោក​បាន​ចាត់​ក្រុមមន្ត្រី​ឲ្យ​ស៊ើបអង្កេត​រឿងនេះ​ហើយ​។​

​ទោះយ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​ស្ត្រី​ឈ្មោះ ស៊ិន ស៊ីណា ស្លាប់បាត់​បង់ជីវិត​ក្រោយ​ការវះកាត់​នៅ​គ្លីនិក​វិបុល​សុខ ហើយ​ត្រូវ​ម្ចាស់​គ្លីនិក​ថ្លើមធំ​ហ៊ាន​លួច​យក​សាកសព​ដុតចោល​បំបាត់ដាន​ស្ងាត់ៗ​នោះ​ឲ្យ​បានច្បាស់លាស់​ផង ដើម្បី​ឈានទៅ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​បន្ត​៕​

 

12852867_n

 

123345


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item