រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ច ប៉ូលិសខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនកាលពីរាត្រីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង២២ នៅចំណុចផ្ទះជួលផ្លូវលំ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្រោយពេលធ្វើសកម្មភាពលួចយក កាបូបលុយរាប់ពាន់ដុល្លារ និងគ្រឿងអលង្ការ មានតម្លៃជាច្រើនទៀត ហើយគេចខ្លួនបាត់បានប្រមាណ ១សប្តាហ៍។
យុវជនម្នាក់នេះមានឈ្មោះ ជា សៅវណ្ណ អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងផ្ទះជួលខាងលើ បានធ្វើសកម្មភាពលួចកាបូបលុយនេះ កាលពីរាត្រីឆ្លងចូលថ្ងៃទី៣០ ខែតុលា កន្លងមកនៅក្នុងផ្ទះជនរងគ្រោះឈ្មោះ អ៊ន សុផល ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅផ្ទះជួលលេខ៣០ ផ្លូវ២៤៧ ក្រុម២៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ក្នុងកាបូបដែលជនសង្ស័យម្នាក់នេះ លួចយកទៅនោះរួមមានលុយចំនួន ៣៩៧៥ដុល្លារ ខ្សែកប្លាទីន ១ខ្សែទម្ងន់ ៧ជី ខ្សែកកូនក្មេង ២ខ្សែ ខ្សែដៃប្លាទីន ១ខ្សែទម្ងន់ ៦ជី ខ្សែជើង ១ខ្សែ កងដៃប្លាទី ១ ខ្សែដៃប្លាទីន ១ខ្សែ ។ ស្ត្រីរងគ្រោះបានទុកកាបូប ដែលមានលុយ និងគ្រឿងអលង្ការទាំងនេះ នៅក្នុងផ្ទះរបស់ខ្លួន ហើយក៏បានដេកលង់លក់ ពេលដឹងខ្លួនឡើងវិញ ស្រាប់តែបាត់កាបូបតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment