Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ព្យុះ​កំ​បុត​ត្បូងហាយ​​យ៉ានដែល​​បាន​​វាយ​ប្រ​ហារប្រ​ទេស​​ហ្វី​លី​ពីន​​យ៉ាង​ធ្ងន់​ធ្ងរនឹង​មាន​​ឥទ្ធិ​ពល​​ដល់តំបន់​​ខ្ពង់​រាប​​ភាគ​​ខាង​ជើង

​រាជធានី​ភ្នំពេញ ៖ ព្យុះ​កំ​បុត​ត្បូង ហាយ​​យ៉ាន ដែល​​បាន​​វាយ​ប្រ​ហារ ប្រ​ទេស​​ហ្វី​លី​ពីន​​យ៉ាង​ធ្ងន់​ធ្ងរ នឹង​មាន​​ឥទ្ធិ​ពល​​ដល់ តំបន់​​ខ្ពង់​រាប​​ភាគ​​ខាង​ជើង នៃ​​ប្រ​ទេស​កម្ពុជា នៅ​​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ ហើយ​​ក្រ​សួង​​​​ធន​ធាន​ទឹក​​និង​​ឧតុ​និយម បានធ្វើការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត អំពី​ដំណើរ​របស់​ព្យុះ​នេះ ព្រោះ​វា​មាន​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​។​

 

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ព្យុះ​ទី​៣០ ឈ្មោះ ហាយ​យ៉ាន់ (Haiyan) ដែល​កំពុង​វាយប្រហារ លើ​ប្រទេស​ហ្វីលីពីន ជា​ព្យុះកំ​បុ​ត្បូង​ដ៏​ធំ​បំផុត ដែល​ពួក​អ្នក​ឧតុនិយម បាន​ប្រដូច​វា​ទៅនឹង​ព្យុះ​កា​មី​យ៍ (CAMILLE) ដែល​បាន​វាយប្រហារ​លើ សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​១៩៦៩ ដោយ​បង្ក​ឲ្យ​មាន​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​។

 

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី ៨​ខែវិច្ឆិកា​ឆ្នាំ​២០១៣ បាន​ជូនដំណឹង​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង សាធារណជន​ថា នៅវេលា​ព្រឹក​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ​ព្យុះ​ទី​៣០ ឈ្មោះ ហាយ​យ៉ាន់ (Haiyan) បាន​នឹង​កំពុងស្ថិត នៅលើ​ប្រទេស​ហ្វីលីពីន​។  តាម​ការព្យាករណ៍​ព្យុះ​នេះ នឹងធ្វើ​ដំណើរ​មកដល់ ឆ្នេរ​ប្រទេស​វៀតណាម ភាគ​កណ្តាល នៅ​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខាងមុខនេះ​។​

 

​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បញ្ជាក់ថា    ដំណើរ​មកដល់​ឆ្នេរ​របស់​វៀតណាម របស់​ព្យុះ​ហាយ​យ៉ាន់ នឹងធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន   រួមជាមួយ​នឹង​ខ្យល់​កន្ត្រាក់ បក់បោក​ខ្លាំង​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​ខ្ពង់រាប​ភាគ​ឦសាន​រួមមាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ  ព្រះវិហារ រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ខេត្តក្រចេះ​។​

 

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក​និង​ឧតុនិយម នេះ ក៏បាន​អំពាវនាវ​ជាពិសេស ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅតាម​បណ្តា​ខេត្ត ដូច​បាន​ជម្រាបជូន​ខាងលើ ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង ជាយថាហេតុ​៕

Wat 081123 Wat 081125 Wat 081130


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item