ប្រទេសអង់គ្លេស ៖ ពិតមែនហើយដែល ការចិញ្ចឹមឆ្កែកាចនៅក្នុងផ្ទះ អាចជួយចាំផ្ទះប៉ុន្ដែឆ្កែកាចនោះ ក៏អាចបង្កគ្រោះថ្នាក់ ដល់ក្មេងតូចៗនៅក្នុងផ្ទះ នៅពេលដែលវាខឹងឬ ឆ្កួតម្ដងៗ វាអាចខាំក្មេងនោះរហូតដល់ស្លាប់ ឬរបួសធ្ងន់ក្នុងពេលមនុស្សធំមិននៅ ដូចជាករណីក្មេងស្រីអាយុ ៤ឆ្នាំ គួរឱ្យស្រឡាញ់ម្នាក់នៅក្នុងប្រទេសអង់គ្លេស ត្រូវបានឆ្កែសំណព្វចិត្ដក្នុងគ្រួសារ ខាំហែកសាកសពខ្ទេចខ្ទី នៅចំពោះមុខអ្នកម្ដាយកុមារីរងគ្រោះ តែមិនអាចធ្វើអ្វីឆ្កែកំណាចនោះបាន ។
អ្នកជិតខាងម្នាក់បានរៀបរាប់ឱ្យដឹងថា ស្ដ្រីជាម្ដាយខិតខំជួយសង្គ្រោះកូនស្រី ចេញពីចង្កូមឆ្កែ តែមិនបានសម្រេច អស់រយៈពេលយ៉ាងយូរ ទើបនាងប្រើកម្លាំងចុងក្រោយ យកកាំបិតចាក់សម្លាប់ឆ្កែ ដើម្បីជួយសង្គ្រោះកូនស្រី ។ កូនស្រីអាយុ ៤ឆ្នាំក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ប៉ុន្ដែមិនអាចជួយសង្គ្រោះបាន ដោយសាររងរបួសធ្ងន់ពេក ។
អ្នកជិតខាងមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះការស្លាប់របស់កុមារីអាយុ ៤ឆ្នាំនេះ ដោយសារតែសត្វឆ្កែសំណព្វចិញ្ចឹមនៅក្នុងផ្ទះ ប្រឡែងលេងជាមួយរាល់ថ្ងៃ បែរជាខាំសម្លាប់ម្ចាស់របស់ខ្លួនទៅវិញ ។ មកទល់ពេលនេះ ប៉ូលិសមិនទាន់អាចសន្និដ្ឋាន ពីមូលហេតុបណ្ដាលឱ្យ ឆ្កែកំណាចវាយប្រហារខាំម្ចាស់ខ្លួន ឯង រហូតដល់ស្លាប់នៅឡើយទេ ៕
Source from: watphnom-news.com























Loading...




Post a Comment