Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ក្រ​សួង​​ធន​ធាន​ទឹក​​និង​​ឧតុ​និ​យមបាន​​ជូន​ដំណឹង​​​អំពីខ្យល់​ព្យុះ​​ឈ្មោះក្រ​សាដែល​កំ​ពុង​​ស្ថិត​​នៅ​ក្នុង​​សមុទ្រ​​ចិន​​ខាង​ត្បូងនឹង​ធ្វើ​​ដំ​ណើរ​​ដល់​ឆ្នេរ​សមុទ្រ

​រាជធានី​ភ្នំពេញ ៖ ក្រ​សួង​​ធន​ធាន​ទឹក​​និង​​ឧតុ​និ​យម បាន​​ជូន​ដំណឹង​​​អំពី ខ្យល់​ព្យុះ​​ឈ្មោះ ក្រ​សា ដែល​កំ​ពុង​​ស្ថិត​​នៅ​ក្នុង​​សមុទ្រ​​ចិន​​ខាង​ត្បូង នឹង​ធ្វើ​​ដំ​ណើរ​​ដល់​ឆ្នេរ​សមុទ្រ ប្រ​ទេស​​វៀត​ណាម​​ភាគ​​ក​ណ្តាល និង​​មាន​​ឥ​ទ្ធិ​ពល​​ធ្វើ​​ឲ្យ​​ខេត្ត​​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុ​ជាមាន ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​ចាប់ពី​ថ្ងៃទី​០៦​ដល់ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ​។​

 

​យោងតាម​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ធ្វើការ​ព្យាករណ៍ និង​តាមដាន​បានបង្ហាញ​ឲ្យ​ឃើញថា ខ្យល់ព្យុះ​ឈ្មោះ ក្រសា បាន​កំពុង​ស្ថិតនៅក្នុង សមុទ្រ​ចិន​ខាងត្បូង ហើយ​វា​នឹងធ្វើ​ដំណើរ​ដល់​ឆ្នេរសមុទ្រ​ប្រទេស​វៀតណាម ភាគ​កណ្តាល​នៅ​ថ្ងៃ ទី​០៤ ខែវិច្ឆិកា នឹងត្រូវ​ថយឥទ្ធិពល មកជា​វិ​សម្ពាធ​វិញ​។​

 

​សេចក្តីជូនដំណឹង​ដដែល​បន្តថា នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា នឹងមាន​វិ​សម្ពាធ​ថ្មី​មួយទៀត ធ្វើដំណើរ​កាត់​លើ​ផ្ទៃសមុទ្រ ភាគខាងត្បូង​ជ្រោយ​ឥណ្ឌូចិន​។ ស្ថានភាព​បាតុភូត​អាកាសធាតុ​ទាំងពីរ​នេះ ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាសថា អាច​នឹង​បង្ក​ឲ្យ​ប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ចាប់ពី ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៦ ខែវិច្ឆិកា នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពត​កែប និង​ខេត្ត​ព្រះសីហនុ​។​

 

​សេចក្តីប្រកាស​លើកឡើងថា ដោយឡែក​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ក៏​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន នៅ​រាជធានី ភ្នំពេញ ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កណ្តាល ស្វាយរៀង ព្រៃវែង តាកែវ កំពត កែប និង​ខេត្ត​ព្រះសីហនុ​។ ក្រសួង ធនធានទឹក និង​ឧតុនិយម​អំពាវនាវ ឲ្យ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មានការ​ប្រុងប្រយ័ត្ន​ពិសេស​អ្នកនេសាទ និង​អ្នកធ្វើដំណើរ​តាមផ្លូវ​សមុទ្រ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕

Vietnam Asia Typhoon Wat 021126


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item