Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​ឧត្ដរមានជ័យ៖រថ​យន្ដ​​ម៉ាក​​កាម​រី​​បា​​ឡែ​ន​​មួយ​គ្រឿងដឹក​ឈើ​​គ្រ​ញូង​​ពេញ​ប្រៀបបាន​​ព្យា​យាម​​បើក​​គេច​​ពី​​ការ​តាម​ប្រ​មាញ់របស់​​ស​មត្ថ​កិច្ច​​ដែល​​ដាក់​​ប៉ុស្តិ៍​ជ​ជុះ​​តាម​ផ្លូវបាន​​ជ្រុល​​ទៅ​បុក​​បង្កាន់​ដៃ​ស្ពានរង​​ការ​ខូច​ខាត​​យ៉ាង​ធ្ងន់​ធ្ងរ​​

​ខេត្ដ​ឧត្ដរមានជ័យ ៖ រថ​យន្ដ​​ម៉ាក​​កាម​រី​​បា​​ឡែ​ន​​មួយ​គ្រឿង ដឹក​ឈើ​​គ្រ​ញូង​​ពេញ​ប្រៀប បាន​​ព្យា​យាម​​បើក​​គេច​​ពី​​ការ​តាម​ប្រ​មាញ់ របស់​​ស​មត្ថ​កិច្ច​​ដែល​​ដាក់​​ប៉ុស្តិ៍​ជ​ជុះ​​តាម​ផ្លូវ បាន​​ជ្រុល​​ទៅ​បុក​​បង្កាន់​ដៃ​ស្ពាន រង​​ការ​ខូច​ខាត​​យ៉ាង​ធ្ងន់​ធ្ងរ​​ផ្នែក​ខាងមុខ កាលពី​វេលា​ម៉ោង ៤​រសៀល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិក​ណ្ដែ​ក សង្កាត់​-​ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ​។​

 

​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ដ​ដឹកឈើ​គ្រញូង​នេះ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាមផ្លូវ​ជាតិ​លេខ​៦៨B  ខណៈដែល​កំពុងតែ​បើក​បរ​នោះ ស្រាប់​តែមាន​រថយន្ដ​ប្រមាណ ២​ទៅ​៣ គ្រឿង​បើក​ប្រដេញ​ពីក្រោយ ធ្វើឱ្យ​អ្នកបើកបរ​រថយន្ដ​ដឹកឈើ ព្យាយាម​បន្ថែម​ល្បឿន ប៉ុន្ដែ​ពេលទៅដល់​ស្ពាន​ក​ណ្ដែ​ក ដែលជា​ចំណុច​ផ្លូវ​កោង  រថយន្ដ​ក៏បាន​បុក​នឹង​ក្បាលស្ពាន រង​ការខូចខាត​យ៉ាងដំណំ ចំណែក អ្នកបើកបរ​រងរបួស ត្រូវបាន​គ្នីគ្នា​របស់គេ នាំយកទៅ​ព្យាបាល​។

មន្ដ្រីរដ្ឋបាល​ព្រៃឈើ​មួយរូប​បាន​និយាយថា រថយន្ដ​កាមរី​បា​ឡែ​ន​នោះ ពណ៌​ស្ករ​ដឹកឈើ​ចំនួន​១០៩​ដុំ មាន​ទម្ងន់ ១.៧៨៤ គីឡូក្រាម​ស្មើនឹង ១.៤៨៦ ម៉ែត្រគូប ។ រថយន្ដ​កាមរី​បា​ឡែ​ន​ដឹកឈើ​គ្រញូង ដែល​បើក​បុក​ស្ពាន​នេះ ទំនង​ជាមាន​ការរត់​ការបង់​លុយ ឱ្យ​ស្ថាប័ន​ជំនាញ​ខ្លះៗ​ហើយ​មើលទៅ បានជា​មិន​ក្រែង​ញញើត​ច្បាប់ទម្លាប់​អ្វី​សូម្បីតែ​បន្តិច​។ ចំណែក​សមត្ថកិច្ច ដែល​យក​ផ្លូវជាតិ​លេខ​៦៨B ធ្វើ​អាជីវកម្ម​នោះ ដែល​ធ្វើការ​ប្រដេញ​ឡាន មិន​ខ្វល់​ពី​គ្រោះថ្នាក់​បែបនេះ ទំនងជា​មិនទាន់ បាន​លុយ​ទេ​មើលទៅ​៕

Wat 021125



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item