Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
រាជធានីភ្នំពេញ៖​ដើម្បី​​បង្ក​​ភាព​​ស្រណុក​ទាំង​ផ្លូវកាយនិង​ផ្លូវចិត្តម​នុ​ស្ស​​ជា​ច្រើន​​តែង​តែ​រិះរក​នូវ​គ្រប់​វិធីសាស្ត្រ​នានាដែល​ជួយ​បង្កើន​នូវ​ភាព​សិទ្ធ​ស្នាលជា​មួយ​ដៃ​គូ​ក្នុង​ជីវិ​ត។

រាជធានីភ្នំពេញ ៖ ​ដើម្បី​​បង្ក​​ភាព​​ស្រណុក​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ម​នុ​ស្ស​​ជា​ច្រើន​​តែង​តែ ​រិះរក​នូវ​គ្រប់​វិធីសាស្ត្រ​នានា ដែល​ជួយ​បង្កើន​នូវ​ភាព​សិទ្ធ​ស្នាល ជា​មួយ​ដៃ​គូ​ក្នុង​ជីវិ​ត។ ប៉ុ​ន្តែ​អ្វី​​ដែល​​​សំ​​ខាន់​​​នោះ​​ ត្រូវ​យល់​​ដឹង​​​នូវ​​​អ្វី​​ដែល​​​ជួយ​ ដល់​​ពួក​គេ​​គឺ មាន​​អត្ថ​ប្រ​យោជន៍​​ដូចជា ៖

women-upset-after-sex

១-​មាត់ ៖ ចាត់ទុកថា​ជា​អាវុធ​មួយ យ៉ាងសំខាន់​ក្នុង​ល្បែង​ស្នេហា ព្រោះ​ប្រសិនបើ​មាត់​របស់ អ្នកមាន​សុខភាព​ល្អ គ្មាន​ក្លិន ជឿថា​នរណា​ក៏​ចង់​ថើប​មាត់ អ្នក​មិន​ចង់​ដក​ដែរ ។ ប្រសិនបើ​អ្នក​មិន ចង់​ឮ​ពាក្យ​បដិសេធ​ក្នុងការ​ថើប​ទេនោះ គួរ​ឧស្សាហ៍​រក្សា​សុខភាព​អនាម័យ​មាត់​របស់​ខ្លួនឯង ដោយ​ដុសធ្មេញ​ឱ្យបាន​ផ្ចិតផ្ចង់ ព្រមទាំង​កោស​សម្អាត​អណ្តាត​ផង ។ រាល់​វិធី​ខាងលើនេះ គួរ​ធ្វើឱ្យ បាន​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់ ២ ដង ។ ប្រសិនបើ​ចង់ឱ្យ​កាន់តែ​ប្រសើរ​ទៀត គួរប្រើ ទឹក​ខ្ពុរមាត់​ជា​ជំនួយ ។​

 

២-​ដៃ ៖ ជា​ចំណែក​មួយ​សំខាន់​ដូចគ្នា​សម្រាប់​ការ ប្រលោម​លួងលោម​បបោសអង្អែល​ដោយសារតែ​ភាព ទន់​ល្មឿយ​នៃ​ស្បែ​កដៃ​កម្តៅ​ឧណ្ហៗ និង ទេ​ព​កោ​សល្យ​នៃ​ការ​បបោសអង្អែល ។ ជាការ​ពិតណាស់​គ្មាន​សុភាព​ស្ត្រី​ណា ម្នាក់​ចង់ឱ្យ​ដៃ​បុរស​ដែលមាន ភាព​គគ្រាត​គគ្រើម​មក ប៉ះ​រាងកាយ​ដ៏​រលោង​ស្រិល​របស់​នាង​នោះឡើយ ។ ជាង​នោះ​ទៅទៀត ខណៈពេល​នាង​កំពុង មាន​អារម្មណ៍ ស្រៀវ​ស្រើប​ត្រូវការ​រសជាតិ​នៃ សេចក្តីសុខ​ពី​ថ្វីដៃ​បបោស អង្អែល ។ ដូច្នេះ​ការណែនាំ​ឱ្យ​អ្នក​ឧស្សាហ៍​កាត់​ក្រចក ហើយ​ប្រើ​បន្ទះ​រូស​ឱ្យ​ឡើង​ស្អាត​ដើម្បី​ត្រៀម សម្រា​ប់​ការងារ​លើ គ្រែ​រាល់​លើក ។​

 

៣-​អវយវ​ភេទ​ ៖ គួរ​ឧស្សាហ៍​លាង​សម្អាត​អនាម័យ​ឱ្យបាន​ស្អាត​គ្រប់​ទីកន្លែង ព្រមទាំង​គួរ​ងូត ទឹក​ក្នុង​មួយ ថ្ងៃ ២ ដង​ដើម្បី​បញ្ចៀស​បញ្ហា​មាន​ក្លិន​នៅតាម​កន្លែង​ហប់​អាថ៌កំបាំង ប៉ុន្តែ​ប្រសិនបើ​ស្ថិតក្នុង​ស្ថានភាព​តក់ក្រហល់​ពុំ មាន​ពេលវេលា​គ្រប់គ្រាន់ និង សម្អាត​អនាម័យ​នោះ​ណែនាំ​ឱ្យប្រើ​ក្រណាត់​ជ្រលក់​ទឹក​រួច​ពូក​ឱ្យ​ស្រស់ទឹក​ជូត​នៅត្រង់ បរិវេណ​នោះ​ឱ្យ​សព្វ ២-៣ ដង ក៏​អាចជួយ​លុបបំបាត់​កង្វល់​រឿងនេះ​បានដែរ ។​

 

៤-​ខ្នង ៖ ខណៈពេល​រួមភេទ​ម្តងៗ​អាច​ត្រូវ​ការដក​ពិសោធ​របស់​ថ្មីៗ រួមគ្នា​រវាង​បុរស និង ស្ត្រី  ។ ដើម្បី​កុំឱ្យ​នាង ខកបំណង​ក្នុង​រឿងនេះ អ្នក​គួរ​ថែ​សាច់​ខ្នង​ឱ្យមាន​សភាព​រលោង​ស្រស់ស្អាត និង មាន​ក្លិនក្រអូប ។ ក្រៅពី​មើលថែទាំ រាងកាយ​ឱ្យ​ស្អាតបាត​ហើយ​នោះ រឿង​សម្លៀកបំពាក់​ក៏​មិនអាច​មើលរំលង​បានដែរ ចាំបាច់​ត្រូវមាន​អនាម័យ ព្រមទាំង មាន​ក្លិនក្រអូប​ផងដែរ ។​

 

៥-​ជើង ៖ អាច​ចាត់ទុកថា​ជា​ចំណែក​មួយ​នៃ​រាងកាយ​ដែលមាន​ក្លិនស្អុយ​ជាងគេ ព្រោះ​មួយថ្ងៃៗ​វា​ត្រូវ​ស្ថិតនៅ ក្នុង​ទី​ក្តោប​ហ៊ុម​ជិត​ក្នុង​ស្បែកជើង​ហប់​សើម​គ្មាន​ឱកាស​ត្រូវ​ខ្យល់​ស្ងួត ។ អ្នក​អាច​យកចិត្តទុកដាក់​មើលថែទាំ​ប្រអប់ជើង ដោយ​ត្រាំ​ជើង​នៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ព្រមទាំង​ប្រើ​ក្រណាត់​ជូត​ដុសលាង​តាម​ចង្វែក​ម្រាមជើង​ឱ្យ​ស្អាត រួច​លាប​ជេ​ល ឬ សាប៊ូ​មាន​ក្លិនក្រអូប ។ បន្ទាប់មក​កាត់​សម្អាត​ក្រចក​ហើយ​ប្រើ​បន្ទះ​រូស ឱ្យ​រាបស្មើ​ដើម្បី​ទំនុកចិត្ត​ពេល​អ្នក​បង្ហាញ​រាងកាយ​ដល់ ដៃគូ​នៅពេលនោះ ។​

sherlock-1_2098117b

​ក្រៅពីនេះ កន្លែង​ដទៃៗ​ទៀត​ដូចជា​ស្លឹកត្រចៀក និង ក្រោយ​ស្លឹកត្រចៀក​ក៏​ជា​កន្លែង​ស្តុក​ទាំង​ធូលី និង ក្លិន​ដែរ ។ សរសៃសក់ កែវភ្នែក ច្រមុះ ជាពិសេស​ក្រពេញ​ខ្លាញ់​នៅ​ជុំវិញ​ច្រមុះ រួមទាំង​រន្ធ​ផ្ចិត​ក៏​ចាំបាច់​យកចិត្តទុកដាក់​រក្សា ឱ្យ​ស្អាត​ដូចគ្នា​ផងដែរ ។ អ្នក​គួរ​ឧស្សាហ៍​ដុសលាង​ដោយ​សាប៊ូ និង ប្រើ​សំឡី​មាន​ដង​ជូត​សម្អាត​ឱ្យបាន​ញឹកញាប់ ៕


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item