Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្ដាល៖ម៉ូតូ​​ម៉ាក​​សេ​​១២៥បើក​​បុក​​ម៉ូ​តូ​​គុប​​មូលដែល​​ធ្វើ​ដំ​ណើរ​​ឆ្លង​ផ្លូវកាល​ពី​​វេ​លា​​ម៉ោង១៨​​និង​​៤០នា​ទី​​ព្រ​លប់​​ថ្ងៃ​ទី​​២១

​ខេត្តកណ្ដាល ៖ ម៉ូតូ​​ម៉ាក​​សេ​​១២៥ បើក​​បុក​​ម៉ូ​តូ​​គុប​​មូល ដែល​​ធ្វើ​ដំ​ណើរ​​ឆ្លង​ផ្លូវ កាល​ពី​​វេ​លា​​ម៉ោង ១៨​​និង​​៤០ នា​ទី​​ព្រ​លប់​​ថ្ងៃ​ទី​​២១ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​ផ្លូវ​ជាតិ​​លេខ​​២១ ខាង​ត្បូង​​សា​លា​​វេស​​លែ​ន ស្ថិត​ក្នុង​​ភូមិ​​ថ្មី សង្កាត់​​តា​ខ្មៅ ក្រុង​​តា​ខ្មៅ ខេត្ត​កណ្តាល បណ្តាល​ឲ្យ​បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​ពីរ​នាក់​ទៀត​រងរបួស ជា​ទម្ងន់​ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

បុរស​ដែល​បាត់បង់​ជីវិត មានឈ្មោះ ហាក់ សុខ អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ រីឯ​អ្នករងរបួស​ពីរ​នាក់​ម្នាក់​ឈ្មោះ ជឹម ថន ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ព្រែក​ខ្សេវ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល និង​ម្នាក់ទៀត​ឈ្មោះ ហ៊ុន មិនា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

 

​សាក្សី​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៨​និង​៤០ នាទី​នោះ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​ឌុប​គ្នា​ពីរ​នាក់ ធ្វើដំណើរ​ពី​ទិស ខាងជើង​ទៅ​ត្បូង លើ​កំណាត់​ផ្លូវជាតិ​លេខ​២១ ដោយមាន​ល្បឿន​យ៉ាង​លឿន ហើយ​រេ​ពេញ​ផ្លូវ លុះ​មកដល់​ចំណុច​ខាងត្បូង សាលា​វេស​លែ​ន ចម្ងាយ​ប្រហែល ១៥​ម៉ែត្រ ស្រាប់​តែមាន​ម៉ូតូ ម៉ាក​គុប​មូល​មួយគ្រឿង បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់  បានធ្វើ​ដំណើរ​ឆ្លងផ្លូវ ពី​លិចទៅ​កើត ក៏ត្រូវ​ម៉ូតូ​ម៉ាក​សេ​១២៥ បុក​ពេញ​មួយ​ទំហឹង ដួល​គរ​លើ​គ្នា នាំ​ឲ្យ​បុរស​ដែល​ជិះ​ម៉ូតូ​ម៉ាក​គុប​មូល  ដាច់ខ្យល់​ស្លាប់​ភ្លាមៗ ចំណែក​បុរស​ពីរ​នាក់ ដែល​ជិះ​ម៉ូតូ​សេ​១២៥ រងរបួស​ជា​ទម្ងន់​៕

Wat 221116 Wat 221120


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item