Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖រថ​យន្ត​​ដឹក​​ចំ​ណី​​សត្វរបស់​​ក្រុម​ហ៊ុន​​ស៊ី​​ភីបាន​​បោល​​បុក​​គ្នា​​យ៉ាង​​ពេញ​ទំ​ហឹងជា​មួយ​​រ​ថ​យន្ត​​ដឹក​​ក​ម្ម​ករប​ណ្តាល​​ឲ្យ​​បុរស​​ម្នាក់​​ស្លាប់​​ភ្លាមៗនិង​មនុ​ស្ស​​ជិត

​ខេត្តកណ្តាល ៖ រថ​យន្ត​​ដឹក​​ចំ​ណី​​សត្វ របស់​​ក្រុម​ហ៊ុន​​ស៊ី​​ភី បាន​​បោល​​បុក​​គ្នា​​យ៉ាង​​ពេញ​ទំ​ហឹង ជា​មួយ​​រ​ថ​យន្ត​​ដឹក​​ក​ម្ម​ករ ប​ណ្តាល​​ឲ្យ​​បុរស​​ម្នាក់​​ស្លាប់​​ភ្លាមៗ និង​មនុ​ស្ស​​ជិត ៣០​​នាក់ ផ្សេង​ទៀត​​បាន​​រង​របួស​​ធ្ងន់ កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​៤០ នាទី យប់​​ថ្ងៃ​ទី​​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅតាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ១​តោន​កន្លះ ពណ៌​ស ១​គ្រឿង អត់​ស្គាល់​ស្លាក​លេខ ដឹក​កម្មករ​រោងចក្រ ចេញពី​ម្តុំ​សួន​កាណាឌីយ៉ា ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ឆ្ពោះ​ទៅយក​កម្មករ មួយចំនួនទៀត នៅ​ជិត​រោងចក្រ​សា​ព្រី​ណា ក្នុងភូមិ​ក្តី​ល្វា ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

 

​លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ដឹក​កម្មករ​មួយ​នេះ បាន​បុក​យ៉ាង​ពេញទំហឹង ជាមួយ​រថយន្ត​កូរ៉េ ដឹក​ចំណី​សត្វ របស់​ក្រុមហ៊ុន​ស៊ី​ភី ចំណុះ​៥​តោន  បណ្តាល​ឲ្យ​កម្មករ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ចំណែក​កម្មក​ជិត ៣០​នាក់ ទៀត​រងរបួស​ធ្ងន់ ឯ​រថយន្ត​ទាំងពីរ រង​ការខូចខាត​ខ្ទេច​ទាំងសងខាង​។ ចំណែក​អ្នកបើកបរ​រថយន្ត របស់​ក្រុមហ៊ុន​ស៊ី​ភី រងរបួស​ស្រាល រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​៕

Wat 221130 Wat 221131 Wat 221132


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item