Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ឥណ្ឌូណេស៊ី៖យោង​តាម​​គេ​ហ​ទំ​ព័រ​​ដែល​មាន​​ប្រ​ជា​ប្រិយdaily​mail.​co.​ukបាន​បង្ហាញ​​ពី​​ថ្នាក់​​ប​ង្រៀន​​បុរស​​ឲ្យ​​ចេះ​…​ចែ​ចង់​​ស្រីដែល​​ពាក្យ​​មួយ​​ឃ្លា​​នេះ​ស្តាប់​ទៅ​គួរ​ឲ្យ​​អស់​សំ​ណើច​​មែន

​ឥណ្ឌូណេស៊ី ៖ យោង​តាម​​គេ​ហ​ទំ​ព័រ​​ ដែល​មាន​​ប្រ​ជា​ប្រិយ daily​mail.​co.​uk បាន​បង្ហាញ​​ពី​​ថ្នាក់​​ប​ង្រៀន​​បុរស​​ឲ្យ​​ចេះ​…​ចែ​ចង់​​ស្រី ដែល​​ពាក្យ​​មួយ​​ឃ្លា​​នេះ​ ស្តាប់​ទៅ​គួរ​ឲ្យ​​អស់​សំ​ណើច​​មែន ប៉ុ​ន្តែ​​វា​​ពិត​ជា​​ត្រូវ​បាន​​បង្កើត នៅ​​ប្រ​ទេស​​ចិន និង​បណ្តា​​​ប្រ​ទេស​ជា​ច្រើន នៅលើ​ពិភពលោក​នេះ ។ ក្រុមហ៊ុន​ជាច្រើន ទទួលជោគជ័យ ហើយក៏​មាន “​គ្រូបាធ្យាយ​” មិនតិច​នាក់​ទេ ដែល​ឆក់​ឱកាស “​កើប​លុយ​” ។​

 

​ក្រុមហ៊ុន Hitman System ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ស្នេហា នៅ​ឥណ្ឌូណេស៊ី បានប្រកាស​ទាំង​មោទនៈ​ថា អស់កាល ៧ ឆ្នាំ​ហើយ ដែល​វគ្គ​សិក្សា​១​វគ្គៗ មាន​រយៈពេល ៣​ថ្ងៃ ជួយ​ធ្វើ​ឲ្យ​ប្រែប្រួល​ជីវិត​របស់​បុរស​នៅ​លីវ ឯកោ​រាប់ពាន់នាក់ ជួយ​ដល់​គេ​ក្នុងការ​ជ្រៀតចូល​បេះដូង​របស់​នារីៗ ។​

 

​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ បាន​បញ្ជាក់ថា វគ្គ​សិក្សា​របស់​ពួកគេ សំដៅ​បំពាក់​ទេពកោសល្យ​សមត្ថភាព​កសាង​ទំនាក់ទំនង “​អន្លង់​អ​ន្លោ​ច​, យូរអង្វែង​” ពុំមែន​សម្រាប់​ក្តោប​យកមក​បម្រើ​កាមគុណ​ទេ ។  បុរស​ជាច្រើន​មិន​ខ្លាចញញើត​នឹង​ចំណាយ​ប្រាក់​ប្រមាណ ៤៥ ដុល្លារ ដើម្បី​បង់​សោហ៊ុយ​រៀនសូត្រ ៣ ថ្ងៃ នេះ​ទេ ។ អ្នកខ្លះ​ថែមទាំង​ហ៊ាន​ចំណាយ ៣៤៨ ដុល្លារ សម្រាប់​រៀន ១ ទល់ ១ ផង ។​

 

​នៅក្នុង​ហាង​កាហ្វេ​នា តំបន់​អ៊ូអរ​មួយ ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី បុរស ១០ រូប មើលទៅ​ហាក់ដូច “​ជា​ញញើតញញើម​” កំពុង​អង្គុយ​ស្តាប់​អ្នកជំនាញ​ការណែនាំ​វិធី “​ចូល​កៀក​” ប្រា​ស័​យ​ទាក់ទង និង​ជ្រៀតចូល​បេះដូង​របស់​នារី ដែល​ខ្លួន​ស្រឡាញ់​បាន ។​

 

​វគ្គ​សិក្សា​៣​ថ្ងៃមួយ របស់​អ្នកជំនាញការ​សញ្ជាតិ​អង់គ្លេស Kezia Noble អ្នកឯកទេស និង​ជា​អ្នក​ប្រឹក្សា​យោបល់​ម្នាក់ -​ពាណិជ្ជករ Lex de Praxis ស្ថាបនិក Hitman System ពោលថាៈ អ្នក​ចាំ​ថា ត្រូវតែមាន​ការវិនិយោគ​ដល់​ស្នេហា ។ គាត់​ណែនាំ​របៀប​ញញឹម សម្លឹង​ចំ​ភ្នែក​ដៃគូ ទិញ​សម្លៀកបំពាក់ ស្បែកជើង កាបូប​… ប្រសិន​ចង់​ទាក់ទាញ​ចិត្ត​របស់​នាង ។​

 

​លោក Lex de Praxis ប្រាប់ថា មាន​បុរស​នៅ​លីវ​ប្រមាណ ២៥០.០០០ នាក់​ហើយ បានមក​ចូលរួម​វគ្គ​សិក្សា​នេះ ហើយ​អ្នកខ្លះ​បច្ចុប្បន្ន បាន​ក្លាយជា​អ្នកជំនាញការ និង​ប្រកប​អាជីព​នេះដែរ ៕​

train (5) W-train (2) train (4)


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item