Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖គ្រោះ​ថ្នា​ក់​ច​រា​ចរ​​ដ៏​​គួ​រ​ឲ្យ​​រន្ធ​ត់​​មួយកើត​ឡើង​​កាល​ពី​​វេ​លាម៉ោង១០​​និង​​១៥នា​ទី​​យប់​​ថ្ងៃ​ទី​​២៦ខែ​វិច្ឆិ​កា

​រាជធានី​ភ្នំពេញ ៖ គ្រោះ​ថ្នា​ក់​ច​រា​ចរ​​ដ៏​​គួ​រ​ឲ្យ​​រន្ធ​ត់​​មួយ កើត​ឡើង​​កាល​ពី​​វេ​លា ម៉ោង ១០​​និង​​១៥ នា​ទី​​យប់​​ថ្ងៃ​ទី​​២៦ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ នៅ​តាម​​ប​ណ្តោ​យ ផ្លូវ​ស​ហ​ព័ន្ធ​រុស្ស៊ី ក្នុង​ភូមិ​​ព្រៃ​​ជី​​សាក់ សង្កាត់​​ចោម​ចៅ ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ បង្ក​ឡើង​​ដោយ​​រថ​យន្ត មួយគ្រឿង​បើកបរ​លឿន​ដូច​ព្យុះ ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ រេ​ចង្កូត​ពេញ​ផ្លូវ បាន​ជ្រុល​ទៅ បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ប៉ើង​មនុស្ស​ជាច្រើន​ម៉ែត្រ ធ្លាក់​មកវិញ​ស្លាប់​ភ្លាមៗ រួច​ក៏​បង្ហួស​ទៅបុក​ម៉ូតូ​មួយគ្រឿង ទៀត​អូស​ជិត ៥០០​ម៉ែត្រ ប៉ុន្តែ​សំណាងល្អ អ្នកបើក​ម៉ូតូ​មាន​ស្មារតី​ល្អ លោត​ចេញ​ទាន់ រួច​ផុតពី​សេចក្តីស្លាប់​។​

ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឯម ម៉ៅ ភេទ​ប្រុស អាយុ ៣០​ឆ្នាំមាន​មុខរបរ​ជា​អ្នក បើកបរ​រថយន្ត រស់នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១​អឹម ៩២១០ រីឯ​ជនរងគ្រោះ ម្នាក់ទៀត​មានឈ្មោះ ច័ន្ទ រិទ្ធី ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​ជា​អ្នករត់ម៉ូតូឌុប រស់នៅ​ម្តុំ​វត្ត​សន្សំ​កុសល់ ផ្សារ​ដើមថ្កូវ បាន​រងរបួស​ស្រាល ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ​អាល​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១​អា ហាស់ ៤៥៦៩ ចំណែក​រថយន្ត​បង្ក​វិញ ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស គ្មាន​ស្លាក អ្នកបើកបរ​ត្រូវបាន គេ​ស្គាល់ឈ្មោះ លាង សុផល ភេទ​ប្រុស អាយុ​៣១ ឆ្នាំ​ជាម​ន្ត្រី​នៅ​ក្រសួង​ការងារ​។​

 

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ដែល​ស្លាប់ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់​តែមាន​រថយន្ត មួយគ្រឿង​ម៉ាក ហាយ​ឡែ​ន​ឌ័​រ បើក​រ៉េ​ពេញ​ផ្លូវ ជ្រុល​ទៅបុក​បណ្តាល​ឲ្យ អ្នកបើកបរ​ម៉ូតូ ប៉ើង​ខ្ទាត​ជាច្រើន​ម៉ែត្រ ធ្លាក់​មកវិញ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ហើយ​រថយន្ត​បង្ក បាន​ព្យាយាម​បើក​រត់គេច ក៏​ជ្រុល​ទៅបុក ម៉ូតូ​មួយគ្រឿង​ទៀត ជាប់​ខាងក្រោម​រថយន្ត អូស​ប្រមាន​ជា​ជិត ៥០០​ម៉ែត្រ​ទើប ប៉ុន្តែ​សំណាងល្អ ម្ចាស់​ម៉ូតូ​រងគ្រោះ លោត​ចេញពី​ម៉ូតូ​រួច​ផុតពី​គ្រោះថ្នាក់​។​

សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ រួម​នឹង​នគរបាល​ចរាចរខ​ណ្ឌ​បាន​ចុះ ទៅដល់​ឃាត់ខ្លួន ជនបង្ក​យកមក​កាន់​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ ។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ ពេល​នគរបាល​ឃាត់ខ្លួន ជនបង្ក​ទៅដល់​ប៉ុស្តិ៍ ដើម្បី​សាកសួរ​បែរជា​ជនបង្ក សួរ​នគរបាល​វិញ និង​ជេរប្រមាថ​នគរបាល​ប៉ុស្តិ៍ យ៉ាង​ចាស់ដៃ ដោយសារ​អំណាច នៃ​ភាពស្រវឹង ជនបង្ក​បាន​បញ្ចេញ ចរិត​ទំនើង​ទះ​ទាត់​តុ នគរបាល ដែល​មិន​ធ្លាប់​កើតមាន​ទេ​។ សាកសព​ត្រូវប្រគល់ ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​និង​ជន បង្ក​ត្រូវប្រគល់ ទៅ​ឲ្យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី ចាត់ការ​បន្ត​តាម​នីតិវិធី​៕  

Wat 251130 Wat 251131 Wat 251132 Wat 251133


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item