Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ចិន៖ ជា​រឿង​ចម្លែក​មួយ​ដែល​ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះYuxinXialiបាន​ក្លាយជា​មនុស្ស​ចម្លែក​ម្នាក់បន្ទាប់​បាន​រង​ទទួល​ពី​ជំងឺ​ស្បែកដែលជា​ភាព​ឥត​របៀបរៀបរយ​នៃ​ជាលិកា​សន្ឋាន​ដ៏​កម្រ​មួយ

​ប្រទេស​ចិន ៖  ជា​រឿង​ចម្លែក​មួយ​ដែល​ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Yuxin Xiali បាន​ក្លាយជា​មនុស្ស​ចម្លែក​ម្នាក់ បន្ទាប់​បាន​រង​ទទួល​ពី​ជំងឺ​ស្បែក ដែលជា​ភាព​ឥត​របៀបរៀបរយ​នៃ​ជាលិកា​សន្ឋាន​ដ៏​កម្រ​មួយ ដែលជា​ហេតុ​បង្ក​ឲ្យ​ស្បែក​ក្លាយទៅជា ​រួញ​យឺត​ដូច​មនុស្ស​ចាស់​អីចឹង​។ នេះ​បើ​យោងតាម​គេហទំព័រ​ប្រជាប្រិយ​របស់​អង់គ្លេស dailymail.co.uk ដែល​បាន​ចុះផ្សាយ​កាលពី​ថ្មី​កន្លងទៅនេះ ។​

 

​មិន​គ្រាន់តែ​នៅលើ​ផ្ទៃមុខ​ប៉ុណ្ណោះ​ទេ គឺ​ភាព​រួញ​យឺត​នៃ​ស្បែក​នេះ បានកើត​ឡើង​ពាស​សរី​រាងកាយ​របស់​នាង​តូច​តែម្តង​។ អ្នកស្រី Yang បាន​និយាយថា ក្នុងអំឡុងពេល​ពពោះ គ្រូពេទ្យ​ពុំបាន​រកឃើញ​អ្វីដែល​ខុសប្លែក​ធម្មតា​នោះទេ ហើយ​ទារក​កើតមក​មាន​ទម្ងន់​ប្រហែល ៤ គីឡូក្រាម​។ ប៉ុន្តែ​ពេល​ទារក​កើត​បាន​អាយុ ១៨ ខែ ក៏​ស្រាប់តែ​លេចចេញ​នូវ​អាការ​ដ៏​អាក្រក់​បែបនេះ​ទៅ​។​

 

​អ្នកស្រី Yang បាន​ចែករំលែក​ថា “​ស្ថិតក្នុង​លក្ខណៈ​បែបនេះ ខ្ញុំ​បានធ្វើ​ការប្រដូច Yuxin Xiali ទៅ​ស្ត្រី​ចំណាស់​ម្នាក់​”​។ បន្ថែម​ទៅនឹង​ជំងឺ​ដ៏​កម្រ​ខាងលើនេះ Yuxin គឺប្រធាន​បទ​មួយ​ចំពោះ​ជំងឺ​ដូចជា បេះដូង ថ្លើម និង​រោគ​ហឺត​។ ភាគច្រើន​កុមារ​រូបនេះ​ត្រូវយក​ទៅពិនិត្យ​នៅឯ​មន្ទី​រ​ពេទ្យ​កុមារ​មួយ ស្ថិតក្នុង​ក្រុង Zhengzhou ដែលជា​រដ្ឋធានី​នៃ​ខេត្ត Hamale ប្រទេស​ចិន​។​

 

​កាលពី​ឆ្នាំមុន​គ្រួសារ​របស់​អ្នកស្រី Yang បាន​ចំណាយ​ប្រាក់កាស​ជាង ៨០,០០០ យ៉​ន់ (​ប្រហែល ១២,៨០០ ដុល្លារ​) ដើម្បី​ព្យាបាល​ឲ្យ​កូនស្រី​រូបនេះ​។ ថ្វីបើ​មាន​បញ្ហា​សុខភាព​ក៏ពិតមែន​នោះ ប៉ុន្តែ​សមាជិក​ក្នុង​គ្រួសារ​នេះ​បាន​និយាយថា Yuxin គឺ​សកម្ម​ណាស់​។ នាង​ចូលចិត្ត​និយាយ​ច្រើន​បន្តិច និង​មាន​ភាព​វ័យឆ្លាត​៕

child_chine (1) child_chine (2)


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item