Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖យោង​តាម​​សេ​ចក្ដី​ព្រាង​ច្បាប់ចរា​ចរ​ណ៍​ផ្លូវ​គោក​​ថ្មីដែល​​កំ​ពុង​តែ​​ពិ​ភា​ក្សា​គ្នារវាង​​អ្នក​បង្កើត​​ច្បាប់និង​​ដៃ​គូ​​ពាក់​ព័ន្ធបាន​​កំ​ហិត​​លើ​​ការ​ពិ​ន័យ

​រាជធានី​ភ្នំពេញ ៖ យោង​តាម​​សេ​ចក្ដី​ព្រាង​ច្បាប់ ចរា​ចរ​ណ៍​ផ្លូវ​គោក​​ថ្មី ដែល​​កំ​ពុង​តែ​​ពិ​ភា​ក្សា​គ្នា រវាង​​អ្នក​បង្កើត​​ច្បាប់ និង​​ដៃ​គូ​​ពាក់​ព័ន្ធ បាន​​កំ​ហិត​​លើ​​ការ​ពិ​ន័យ អ្នក​ដំ​ណើរ​​ដែល មិន​​ពាក់​មួក​​សុ​វត្ថិ​ភាព​ចំនួន ១៥.០០០ រៀល លើស​​ច្បាប់​​ចាស់​​ដែលពិ​ន័យ​ត្រឹម​តែ ៣០០០ រៀល ទន្ទឹម​ពេលដែល​គេ​រកឃើញថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង​គួរ ឲ្យ​ព្រួយបារម្ភ​ដែល​កើតចេញ ពី​សកម្មភាព​របស់​ម​នុស្ស​ដូចជា ការមិន​ពាក់​ពួក​សុវត្ថិភាព និង​ការបើក​ក្នុង អាការ​ស្រវឹង​ជាដើម ហើយ​ម៉ូតូ​មួយ​បានកំណត់​ឲ្យ​ជិះ​តែ ៣​នាក់​ប៉ុណ្ណោះ​។​

ចំពោះ​កា​រប​ង្តើ​ត​ច្បាប់​ថ្មី​ដែល​សភា មិនទាន់​អនុម័ត នឹង​ពិន័យ​លើ​អ្នកធ្វើដំណើរ មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៥.០០០ រៀល ដើម្បី​ចូលរួម​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ ដែល​ប៉ះពាល់​ខ្លាំង​ត្រង់​ក្បាល និង​អាច​ឈានដល់​ការស្លាប់ បាត់បង់​ជីវិត​ដោយសារ​ការមិន​ពាក់ មួកសុវត្ថិភាព​ដែល មាន​ភាគរយ​ច្រើន​។ អ្នកជំនាញ​បាន​បញ្ជាក់ថា បើ​ប្រៀ​ធៀប​ជាមួយ​ប្រទេស​នៅ​អាស៊ី ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​យើង ពិន័យ​តិច​ណាស់​សម្រាប់​អ្នក មិន​ពាក់មួក​សុវត្ថិភាព ហើយ​ប្រជាជន​យើង ជាពិសេស​យុវជន​គាត់​អាង​ថា ពិន័យ​ត្រឹមតែ​បី​ពាន់​រៀល មាន​លក្ខណៈ​តិចតួច​សម្រាប់​គាត់ អ​ញ្ជឹ​ង​គាត់​នៅតែ អត់​ពាក់មួក​សុវត្ថិភាព​។​

 

​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី កត្តា​ហានិភ័យ​លើ​ការ មិន​ពាក់មួក​សុវត្ថិភាព និង​ការបើក​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង នៅ​ក្រសួង​ព័ត៌មាន ដែលមាន​រយៈ​មួយថ្ងៃ​កន្លះ ចាប់ពី​ថ្ងៃទី​២១ ខែវិច្ឆិកា ដល់​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២១០៣ នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​មានប្រសាសន៍ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ នឹង​តម្រូវ​ឲ្យ​ម៉ូតូ​មួយ​ជិះ​គ្នា​តែ​បី ប៉ុណ្ណោះ រួមមាន​ឪពុក​-​ម្ដាយ និង​កូនតូច​ម្នាក់​។ ក្នុងចំណោម​អ្នកជិះ​ម៉ូតូ​ចំនួន​បីនាក់ ត្រូវតែ​ពាក់មួក​សុវត្ថិ​ដូចគ្នា ព្រោះ​កន្លងមក​មាន​ផលប៉ះពាល់ ខ្លាំងណាស់​សម្រាប់​អ្នកជិះ​ខាងក្រោយ ដែល​មិន​ពាក់មួក​សុវត្ថិភាព ដូច្នេះ​ច្បាប់​របស់​យើង ត្រូវតែ​រឹតបណ្តឹង​លើ​បញ្ហា​នេះ ឲ្យ​បាន​មែនទែន​៕

Wat 211121


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item