រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ខាងក្រៅបរិវេណតុលាការកំពូល ពលរដ្ឋប្រមាណ ៣០០ នាក់ ដែលមានគូរមុខសម្ខាងខ្មៅម្ខាង រួមមានសហគមន៍ដីធ្លី និងព្រះសង្ឃ បានប្រមូលផ្តុំគ្នា ដើម្បីជំរុញឲ្យតុលាការកាត់ក្តីដោយយុត្តិធម៌ និងដោះលែងអ្នកស្រី យ៉ោម បុប្ផា ដែលជាជនស្លូតត្រង់ គ្មានទៅសពៃរ៍ ហើយមុនដើរចូលបន្ទប់សវនាការ អ្នកស្រី យ៉ោម បុប្ផា បានប្រាប់អ្នកសារព័ត៌មានថា តុលាការកំពូល នឹងបង្ហាញភាពយុត្តិធម៌នៅពេលនេះ ដោយសារតុលាការ មិនមានភ័ស្តុតាងណា ដាក់បន្ទុកលើអ្នកស្រីទេ។
អង្គការសិទ្ធិមនុស្ស Amnesty International បានចាត់ទុកថា អ្នកស្រី យ៉ោម បុប្ផា គឺជាអ្នកទោសមនសិការ ដោយសារតែសកម្មភាពតវ៉ា ទាមទារសិទ្ធិលំនៅដ្ឋាន សម្រាប់សហគមន៍របស់គាត់ដែលត្រូវបាន រដ្ឋាភិបាលជួលទៅឱ្យ ក្រុមហ៊ុនឯកជនអភិវឌ្ឍ ជាអគារទំនើបហើយបានអំពាវនាវជាថ្មី ឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកស្រី យ៉ោម បុប្ផា ។ ដោយឡែកសកម្មជនដីធ្លី នៅតំបន់បឹងកក់ បង្ហាញជំនឿចិត្ត ១០០ភាគរយថាអ្នកស្រី យ៉ោម បុប្ផា នឹងត្រូវបានតុលាការកំពូលដោះលែង ឲ្យមានសេរីភាពវិញ បន្ទាប់ពីអ្នកស្រី បានជាប់ពន្ធនាគារ ជាងមួយឆ្នាំមកហើយ។
អ្នកស្រី យ៉ោម បុប្ផា ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់សរុប ៦០លានរៀល ចោទពីបទប្រើហិង្សាដោយចេតនា វាយអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។ ក្រោយមកសាលាឧទ្ទណ៍ប្តូរបទចោទអ្នកស្រី យ៉ោម បុប្ផា ទៅជាបទផ្តួចផ្តើមឲ្យមានហិង្សាវិញ ក្រោយពីរកមិនឃើញកំហុស និងសម្រេចឲ្យទទួលទោស ២ឆ្នាំ ដោយព្យួរទោសមួយឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល៕
Source from: watphnom-news.com























Loading...




Post a Comment