Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​មណ្ឌលគិរី៖រថ​យន្ដ​​ម៉ាក​​កា​មរី​​ស្វិតចំ​នួន២​​គ្រឿងគ្មាន​​ស្លាក​​លេខ​​របស់​​ឈ្មួញ​​​រក​​ស៊ី​​​ដឹក​​ឈើ​​​ខុស​​ច្បាប់បើក​បរ​​បញ្ច្រាស​ទិស​​គ្នា

​ខេត្ដ​មណ្ឌលគិរី ៖ រថ​យន្ដ​​ម៉ាក​​កា​មរី​​ស្វិត ចំ​នួន ២​​គ្រឿង គ្មាន​​ស្លាក​​លេខ ​​របស់​​ឈ្មួញ​​​រក​​ស៊ី​​​ដឹក​​ឈើ​​​ខុស​​ច្បាប់ បើក​បរ​​បញ្ច្រាស​ទិស​​គ្នា បាន​​បុក​​គ្នា​​លាន់​​ដូច​​រន្ទះ កាល​ពី​​វេ​លា​​ម៉ោង ៤​​និង​​៣០ នាទី​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​២០ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ នៅ​តាម​​បណ្ដោយ​ ផ្លូវ​ជាតិ​លេខ​៧៦ ចំណុច​គីឡូម៉ែត្រ​លេខ​១៦៨ ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ដ​មណ្ឌលគិរី  បណ្ដាលឱ្យ​មនុស្ស ៤​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។

 

​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ កាមរី​គូទ​ស្វិត ពណ៌​ក្រហម បើក​ចេញពី​ស្រុក​អូររាំង ទៅ​ស្រុក​កែវ​សីមា ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ ចំណែក​រថយន្ដ​មួយគ្រឿង​ទៀត ម៉ាក​កាមរី​ស្វិត ពណ៌​កណ្ដុរ​ល្មែះ បើកបរ​បញ្ច្រាសទិស​គ្នា ពេលមកដល់​ចំណុចកើតហេតុ រថយន្ដ​កាមរី​ពណ៌​ក្រហម បាន​បើក​ប្រកាន់​ស្ដាំ តែ​រថយន្ដ​កាមរី​ពណ៌​កណ្ដុរ​ល្មែះ បាន​ប្រជែង​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត បណ្ដាលឱ្យ​បុក​គ្នា ហើយ​យុវជន ៤ នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​។ ក្នុងនោះ​មានឈ្មោះ ពៅ អ្នកបើកបរ​រថយន្ដ​កាមរី ពណ៌​ក្រហម រងរបួស​ធ្ងន់ អ្នករួមដំណើរ​រងរ​បួស​ស្រាល មានឈ្មោះ​ណាត  ចំណែក​ខាង​រថយន្ដ ពណ៌​កណ្ដុរ​ល្មែះ អ្នកបើកបរ​រងរបួស​ធ្ងន់​និង​ព្រូ​បាន​រងរបួស​ស្រាល ៕

Wat 211127


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item