Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖អំ​ឡុង​ពេល​​ប្រា​រព្ធពិ​ធី​​គោរព​​វិញ្ញា​ណ​ក្ខន្ធអ្នក​ស្លាប់​​ដោយ​សារ​​រត់​​ជាន់​គ្នានៅ​លើ​​ស្ពាន​​ពេជ្រកាល​ពី​​ព្រឹ​ក​​ថ្ងៃ​ទី​​២២ខែ​វិច្ឆិ​កា

​រាជធានី​ភ្នំពេញ ៖ អំ​ឡុង​ពេល​​ប្រា​រព្ធ ពិ​ធី​​គោរព​​វិញ្ញា​ណ​ក្ខន្ធ អ្នក​ស្លាប់​​ដោយ​សារ​​រត់​​ជាន់​គ្នា នៅ​លើ​​ស្ពាន​​ពេជ្រ កាល​ពី​​ព្រឹ​ក​​ថ្ងៃ​ទី​​២២ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣​ ​នេះ អភិ​បាល​​រាជ​ធា​នី​​ភ្នំ​ពេញ លោក ប៉ា សុ​ជាតិ​​វង្ស បាន​​បញ្ជាក់​ថា ការ​​ប្រារព្ធ​​ពិ​ធី​​គោរព​​វិញ្ញា​ណ​ក្ខន្ធអ្នកស្លាប់​នៅលើ​ស្ពាន​ពេជ្រ កាលពី​ឆ្នាំ២០១០ នឹងត្រូវ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​មិន​ទាក់ទង នឹង​រឿង​នយោបាយ ប៉ុន្តែ​មិនបាន​និយាយ​ពី​ការនាំ​អ្នកទទួលខុសត្រូវ ទៅ​កាត់ទោស​នោះទេ​។​

លោក ប៉ា សុជាតិ​វង្ស មានប្រសាសន៍ថា ការរត់​ជាន់ជើងគ្នា​នៅ​ស្ពាន​ពេជ្រ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​ការគោរព​វិញ្ញាណក្ខន្ធ នឹងត្រូវ​ធ្វើ​ឡើងជា​លក្ខ​ណៈ​ពិធី​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​ដល់​អ្នក​បាត់បង់​ជីវិត មិនមែន​ផលប្រយោជន៍ នយោបាយ​ណាមួយ​ឡើយ​។ គិត​មកដល់​ថ្ងៃទី​២២​ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ គឺ​ខួប ៣​ឆ្នាំ​ហើយ​នៃ​ឧ​ប​ទ្ទេវ​ហេតុ រត់​ជាន់គ្នា​ស្លាប់​លើ​ស្ពាន នៅ​កោះ​ពេជ្រ បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ៣៥០ នាក់​ស្លាប់ និង​ជាង ៤០០​នាក់​ទៀត​រងរបួស​។​

 

​យ៉ាងណាក៏ដោយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ជំរុញ​ជាថ្មីទៀត ឲ្យ​រាជរដ្ឋាភិបាល​បង្កើត គណៈកម្មការ​ឯករាជ្យ ស៊ើបអង្កេត លើ​ករណី​មនុស្ស​ស្លាប់ លើ​ស្ពាន​កោះ​ពេជ្រ ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា ករណី​មនុស្ស​ស្លាប់​លើ​ស្ពាន​ពេជ្រ​នោះ រដ្ឋាភិបាល​លោក ហ៊ុន សែន និង​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ជា​អ្នកទទួលខុសត្រូវ​។ រហូតមកដល់​ពេលនេះ​ ​គ្មាន​នរណាម្នាក់​ទទួល​ខុសត្រូវ ចំពោះ​បរាជ័យ​ក្នុងការ គ្រប់គ្រង​ក្រុមមនុស្ស​កាលពីពេល​នោះឡើយ​ ​ហើយ​ពិធី​បុណ្យអុំទូក ក៏ត្រូវ​បាន​លុបចោល តាំងពី​ពេលនោះ​មក​។​

 

​គណបក្ស​សង្គ្រោះ​ជាតិ​បានរៀបចំ ពិធី​គោរព​វិញ្ញាណក្ខន្ធ អ្នកស្លាប់​នៅលើ​ស្ពាន​ពេជ្រ​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា សម្រាប់​ការ​រំលឹក​ខួប ៣​ឆ្នាំ ហើយ​អ្នកស្រី​ ​សួន​ ​អែ​ ​អាយុ ៤៨​ឆ្នាំ​ មានកូន​ស្រី​អាយុ ២៤​ឆ្នាំឈ្មោះ​ ​ស៊ុំ​ ​ចាន់​ធឿន​ ​ដែល​បាន​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​ផ្អើល​រត់​ជាន់គ្នា​នោះ​ ​បានធ្វើ​ដំណើរ​ពី​ខេត្តតាកែវ​ ដើម្បី​ចូលរួម​ពិធី​រំឭក​ដល់​ការស្លាប់ របស់​កូនស្រី​គាត់​។ អ្នកស្រី​បាន​មានប្រសាសន៍ ទាំង​ទឹកភ្នែក​ថា​ “​ពេលនេះ​ខ្ញុំ ត្រូវ​មើលថែ កូន​ពីរ​នាក់​របស់​នាង​ ​ម្នាក់​ជា​កូនប្រុស​អាយុ ៧​ឆ្នាំ​ ​និង​ម្នាក់ទៀត ជា​កូនស្រី​អាយុ ៤​ឆ្នាំ​។​ ​ខ្ញុំ​យំ​រយៈពេល​បី​ឆ្នាំ​ហើយ​”​។​

 

​អ្នកស្រី​ សួន​ ​អែ​ ​ឲ្យ​ដឹងថា​ ​អ្នកស្រី​ទទួល​ប្រាក់​ចំនួន ១៤.៦០០ ដុល្លារ​ពីរដ្ឋាភិបាល​ ​ដែល​នេះ​ជា​ប្រាក់​សំណង សម្រាប់​ការស្លាប់​របស់​កូនស្រី​គាត់​ ​ក៏ប៉ុន្តែ​ប្រាក់​ទាំងនោះ​មិនបាន​រំលត់ ការឈឺចាប់​របស់​អ្នកស្រី​នោះឡើយ​។ លោកស្រី​ ​មូរ​ ​សុខ​ហួរ​ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា​ “​ការខ្វះ​ការស៊ើបអង្កេត​ឯករាជ្យ​ មានន័យថា​ ​ជីវិត​របស់​ប្រជាជន​ទាំងនោះ បាន​បាត់បង់​ដោយ​ឥតន័យ​ ហើយ​បញ្ហា​នេះ​ជាការ​ប្រមាថ ដល់​ព្រលឹង​អ្នកស្លាប់​ ​និង​ដល់​ការឈឺចាប់ របស់​គ្រួសារ​ដែល​រស់នៅ​ ​ក្នុងសង្គម​គ្មាន​យុត្តិធម៌​”៕

Wat pich 4 Wat pich 5 Wat pich Wat pich1 Cambodian police officials examine hundr Wat pich3


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item