Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ក្រុង​ប៉ោយប៉ែត៖ស្ត្រី​​វ័យ​​ចំ​ណាស់​​ម្នាក់ត្រូវ​​ជន​ស​ង្ស័យ​​លួច​​ឆក់យក​​កា​បូប​​លុយខណៈ​ដែល​​គាត់​​និង​​ក្រុម​គ្រួ​សារបាន​​ទៅ​​ដើរ​លេង​​កម្សាន្ត​​យ៉ាង​​ស​ប្បាយកាល​ពី​​វេ​លា​​ម៉ោង

ក្រុង​ប៉ោយប៉ែត ៖ ស្ត្រី​​វ័យ​​ចំ​ណាស់​​ម្នាក់ ត្រូវ​​ជន​ស​ង្ស័យ​​លួច​​ឆក់ យក​​កា​បូប​​លុយ ខណៈ​ដែល​​គាត់​​និង​​ក្រុម​គ្រួ​សារ បាន​​ទៅ​​ដើរ​លេង​​កម្សាន្ត​​យ៉ាង​​ស​ប្បាយ កាល​ពី​​វេ​លា​​ម៉ោង ១១​​និង​​៣០ នា​ទី​​យប់​​ថ្ងៃ​ទី​​២០ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ នៅ​ក្នុង​​បរិ​វេណ​​កា​ស៊ី​ណូ​​ផ្កាយ​​ប្រាំ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កអោយមាន​ការភ្ញាក់ផ្អើល ហើយ​ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាននាំគ្នា ដេញចាប់​ចោរឆក់​កាបូប តែ​ដេញ​មិនទាន់ ក៏​ត្រូវបាន​កម្លាំង​អាវុធហត្ថ ប្រចាំ​នៅ​ទីនោះ​ដេញ​ប្រមាញ់ ចាប់បាន​យកមក​សួរនាំ​។​

ជនសង្ស័យ​មានឈ្មោះ ទេព វិចិត្រ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មាន​ជំនាញ​ខាង​លួច និង​គាស់​ផ្ទះ រស់នៅ​ភូម​អូរ​ឬ​ស្សី​លើ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ស្ត្រី​រងគ្រោះ​មានឈ្មោះ ហេង ធូ ភេទ​ស្រី អាយុ ៥៨​ឆ្នាំ មានមុខរ​បរជា​អា​ជីករ លក់ដូរ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ បើតាម​សំដី​ស្ត្រី​រងគ្រោះ បានអោយដឹងថា គាត់​សប្បាយចិត្ត​ណាស់ ដែល​សមត្ថកិច្ច​តាម ចាប់​ជនសង្ស័យ​បាន និង​ប្រគល់​ទ្រព្យសម្បត្តិ ជូន​គាត់​វិញ​ទាំងអស់ គ្មាន​ការបាត់បង់​អ្វី​នោះទេ​។​

 

​លោក ហម ម៉ុ​ត​មេបញ្ជាការ​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា នេះ​ថា ក្រោយពី​ឃាត់ខ្លួន​ជន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង បាន​ទាំងអស់​រួចមក ជនសង្ស័យ​បាន​សារ ភាព​ថា ខ្លួន​បានធ្វើ​សកម្មភាព លួច​ឆក់​កាបូប​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន​។ នៅក្នុង​កាបូប​លុយ​ស្ពាយ​មួយ​នោះ មាន​ប្រាក់ ១៥​ម៉ឺន​រៀល ខ្សែក ប្លា​ក​ទីន ១​ខ្សែ និង​ខ្សែដៃ​សុខភាព ១ ខ្សែ​ផងដែរ​។​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់ បញ្ជាការដ្ឋាន​អាវុធហត្ថ ខេត្ត​បន្ទា​យ​មាន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Wat 211120 Wat 211128


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item