Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពត៖សាក​សព​​បុរស​​ម្នាក់ដែល​​​ត្រូវ​ឃាត​ក​កាប់ដាច់​​ក្បាល​​ចេញ​ពី​​ស្មាត្រូវ​បាន​​សាច់​ញាតិប្រ​ទះ​ឃើញ​​នៅ​​ក​ណ្តាល​​វាល​ស្រែបង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល

​ខេត្តកំពត ៖ សាក​សព​​បុរស​​ម្នាក់ ដែល​​​ត្រូវ​ឃាត​ក​កាប់ ដាច់​​ក្បាល​​ចេញ​ពី​​ស្មា ត្រូវ​បាន​​សាច់​ញាតិ ប្រ​ទះ​ឃើញ​​នៅ​​ក​ណ្តាល​​វាល​ស្រែ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ១០ យប់​ថ្ងៃ​ទី​​២១ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ ក្នុង​ភូមិ​​កោះ​​ចម្ការ ឃុំ​​បឹង​​សា​លា​​ខាង​ត្បូង ស្រុក​​កំ​ពង់​ត្រាច ខេត្តកំពត ដែល​មកដល់ពេលនេះ មិនទាន់​រកឃើញ​ក្បាល​នៅឡើយ​ទេ​។​

សាច់ញាតិ​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ យុង ហាន អាយុ ៤៨​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តែង​ទៅ​រាយ​សន្ទូច នៅ​ចំណុចកើតហេតុ​នោះ ហើយ​ជាធម្មតា​ជនរងគ្រោះ បាន​ចេញទៅ​នៅពេល​ព្រលប់ ហើយ​ត្រឡប់​ចូល​ផ្ទះ​វិញ នៅ​ម៉ោង​ប្រមាណ ៨ យប់​ជា​ទៀងទាត់​។ នៅ​យប់កើតហេតុ បាត់​ជនរងគ្រោះ​មិនឃើញ​ទៅផ្ទះ​ទេ រហូតដល់​ម៉ោង ១០ យប់ ក្រុមគ្រួសារ​បាន​តាមរ​ក ហើយក៏​ប្រទះឃើញ​ជនរងគ្រោះ ដេកស្លាប់​ទៅហើយ ដោយ​សាកសព ត្រូវគេ​កាប់​ដាច់​ក្បាល​បាត់​តែម្តង​៕

Wat Kampot


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item