Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

គេហទំព័រ​ដ៏​ល្បី​មួយ​របស់​វៀតណាម​បានចាប់ផ្តើម​ធ្វើការ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​តារាចម្រៀង ព្រាប សុវត្ថិ ដែលជា​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ក្នុង​រឿង​លួច​ចម្លង​បទ​ចម្រៀង​ជាច្រើន​បទ​ពី​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។​

​តាម​ការចុះផ្សាយ​របស់​គេហទំព័រ 24h.com.vn នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា មាន​តារាចម្រៀង​ខ្មែរ និង​ផលិតកម្ម​របស់​ខ្មែរ​ជាច្រើន​បាន​លួច​ចម្លង​បទ​ចម្រៀង​របស់​វៀតណាម​សឹងតែ​ទាំង​ដុល ជាពិសេស​គឺ​តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក ព្រាប សុវត្ថិ តែម្តង​។​

​គេ​ហំ​ព័រ​វៀតណាម បាន​លើកយក​បទ I am Sorry គឺជា​បទ​ចម្រៀង​វៀតណាម​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​បកស្រាយ​ដោយ​តារាចម្រៀង Khanh Phuong ប៉ុន្តែ​បទ​ចម្រៀង I am Sorry ដដែល​នេះ​ត្រូវបាន​យកមក​បកស្រាយ​បន្ត​ដោយ​តារាចម្រៀង​ខ្មែរ ព្រាប សុវត្ថិ ហើយក៏​បានក្លាយ​ជា​បទ​ចម្រៀង​ដ៏​ល្បី​នៅ​ប្រទេស​កម្ពុជា​ទៅវិញ​។​

​យោងតាម​ព័ស្តុតាង​បាន​បង្ហាញថា បទ​ចម្រៀង I am Sorry ដែល​បកស្រាយ​ដោយ​តារាចម្រៀង​វៀតណាម Khanh Phuong ត្រូវបាន Post នៅក្នុង​គេហទំព័រ Youtube នា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០០៩ ដែល​ទទួលបាន​ចំនួន​៤៣.៧៧៧ Views ។ រីឯ​បទ​ចម្រៀង I am Sorry ដដែល​តែ​បកស្រាយ​ដោយ​តារាចម្រៀង​ខ្មែរ ព្រាប សុវត្ថិ ត្រូវបាន Post នៅក្នុង​គេហទំព័រ Youtube នា​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១០ ដែល​ទទួលបាន​ចំនួន​២៣.៧២៦ Views ហើយក៏​ទទួលបាន​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាជន​វៀតណាម​ចាប់តាំងពី​១​ឆ្នាំមុន​មកម្ល៉េះ ដោយ​ប្រជាជន​វៀតណាម​ចោទប្រកាន់ថា ខ្មែរ​លួច​ចម្លង​បទ​ចម្រៀង​ពី​វៀតណាម​។​

​តាម​ការកត់សម្គាល់​ជាក់ស្តែង​បានបង្ហាញ​ថា មិនមែន​មានតែ​បទ​ចម្រៀង I am Sorry ប៉​ណ្ណោះ​ទេ សូម្បីតែ​បទ​ចម្រៀង «​អ្នកណា​នាំ​អូន​មក​» និង​បទ​ចម្រៀង​ជាច្រើន​ទៀត​ដែល​បកស្រាយ​ដោយ​តារាចម្រៀង ព្រាប សុវត្ថិ ក៏​ទទួលរង​ការរិះគន់​ពី​ប្រជាជន​វៀតណាម​ថា ខ្មែរ​លួច​ចម្លង​បទ​ចម្រៀង​ពី​វៀតណាម​ដែរ​។​

​មជ្ឈដ្ឋាន​អ្នក​ស្រឡាញ់​ចូលចិត្ត​វិស័យ​សិល្បៈ បាន​លើកឡើងថា ម្ចាស់​ផលិតកម្ម​មួយចំនួន​មិនបាន​គិតគូរ​ដល់​តម្លៃ​សិល្បៈ​វប្បធម៌ និង​កិត្យានុភាព​ប្រទេសជាតិ​ទេ គឺ​ពួកគេ​តែង​គិត​ជាសំខាន់​ទៅលើ​ប្រាក់ចំណូល​ទើប​ផលិតកម្ម​ក្រុមហ៊ុន​ទាំងនោះ​មិនសូវ​ពង្រឹង​ស្នាដៃ​ការ​តែង​និពន្ធ​បទ​ចម្រៀង​ខ្លួនឯង បែរជា​ប្រឹង​លួច​ចម្លង​ស្នាដៃ​ពី​គេ​សឹង​គ្រប់​ប្រទេស ដូចជា ថៃ ឥណ្ឌា កូរ៉េ វៀតណាម​… ។​ល​។ ស្រួលៗ​តែម្តង ពីព្រោះ​មិនបាច់​ចំណាយលុយ​ច្រើន​លើ​ការ​តែង​និពន្ធ​ខ្លួនឯង​៕​

926_129599_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item