Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កាលពី​រាត្រី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣​ម្សិលមិញ​នេះ មាន​ករណី​រត់ពន្ធ​ទូរស័ព្ទ​ប្រភេទ​ទំនើបៗ​ទ្រង់ទ្រាយ​ធំ​មួយ​ដោយ​ប្រើប្រាស់​រថយន្ត​ទំនើប​ម៉ាក Range Rover ដឹកជញ្ជូន​ចេញពី​ខេត្តសៀមរាប​ឆ្ពោះ​មកដល់​ស្រុក​ស្ទោង ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦ ប៉ុន្តែ អំពើ​ល្មើស​នេះ​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​។​

ក្នុង​បេសកកម្ម​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ទូរស័ព្ទ​ទំនើប​ទ្រង់ទ្រាយ​ធំ​រហូតដល់​ចំនួន​៤​វ៉ា​លី​ស ដែលជា​បទល្មើស​គយ​នេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់​រថយន្ត​ទំនើប​ម៉ាក Range Rover ពណ៌​ស គ្មាន​ស្លាក​លេខ​មួយគ្រឿង ទូរស័ព្ទ​ទំនើប​ម៉ាក LG និង ម៉ាក Samsung ចំនួន​១.៤៨៣​គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​បា​នចំនួន​៣​នាក់ រួមមាន​៖ ១- ឈ្មោះ កែវ សុខ​ហេង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ជា​ម្ចាស់​ទូរស័ព្ទ​, ២- ឈ្មោះ កែវ សុខ​បេ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តស្វាយរៀង និង ៣- មិនទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់​នៅឡើយ​។​
​
មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ថ្វី​ដ្បិត​សមត្ថកិច្ច​បង្ក្រាបបាន​មែន ប៉ុន្តែ​ករណី​រត់ពន្ធ​ទូរស័ព្ទ​ទំនើប​ទ្រង់ទ្រាយ​ធំ​រហូតដល់​ចំនួន​១.៤៨៣​គ្រឿង​នេះ គឺជា​ការ​ពញាក់​អារម្មណ៍​ដល់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី នាយករដ្ឋមន្ត្រី​ចាស់​ផងដែរ និង​ម្យ៉ាងទៀត​សមត្ថកិច្ច​ត្រូវតែ​បន្តធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យ​ដឹង​ទៀតថា តើ​ទូរ​សព្ទ័​ទំនើប​គេចពន្ធ​ដ៏​ច្រើន​នេះ​ចូល​មកដល់​ខេត្តសៀមរាប និង​ឆ្ពោះ​មកដល់​ភូមិសាស្ត្រ​ខេត្តកំពង់ធំ តាម​ច្រក​ណា និង​ឈានទៅ​មាន​វិធានការ​ជាក់ស្តែង​ទៅលើ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ច្រក​នោះ​ទៀត​ទើប​ជាការ​ល្អប្រសើរ​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

t565443


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item