Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ថៃ៖ក្រុមបាតុករ​ក្នុងប្រទេស​ថៃបាន​ព្រមាន​ថាពួកគេ​នឹង​កាត់ផ្តាច់​ប្រព័ន្ធ​ប្រើប្រាស់​ភ្លើងនិង​ទឹក​នៅ​គ្រប់​ការិយាល័យ​រដ្ឋ​ក្នុង​ក្រុង​បាងកក​ព្រមទាំង​តំបន់​រស់នៅ​របស់លោក​ស្រី​យី​ង​ឡាក់​ទៀតផងនៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។នេះ​បើ​

​ប្រទេស​ថៃ ៖ ក្រុមបាតុករ​ក្នុងប្រទេស​ថៃ បាន​ព្រមាន​ថា ពួកគេ​នឹង​កាត់ផ្តាច់​ប្រព័ន្ធ​ប្រើប្រាស់​ភ្លើង និង​ទឹក​នៅ​គ្រប់​ការិយាល័យ​រដ្ឋ​ក្នុង​ក្រុង​បាងកក​ព្រមទាំង​តំបន់​រស់នៅ​របស់លោក​ស្រី​យី​ង​ឡាក់​ទៀតផង នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។ នេះ​បើ​ យោងតាម​គេហទំព័រ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ របស់​ប្រទេស​ថៃ​ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។​

 

លោក ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន មេដឹកនាំ​បាតុករ​បាន​អះអាងថា ក្រុមមន្ត្រី​រាជការ​ទាំង​អស់​មាន​ពីរ​ជម្រើស ក្នុងនោះ​រួមមាន ចូលរួម​ជាមួយ​ក្រុមរ​បស់​លោក​ប្រឆាំង​រាជរដ្ឋាភិបាល​ថៃ ដែល​ស្ថិតក្រោម​សំពត់​របស់លោក​ស្រី​យី​ង​ឡាក់ ឬក៏​ត្រូវ​បន្ត​ធ្វើការ​ដោយ​គ្មាន​ទឹក​និង​ភ្លើង​ប្រើប្រាស់​។​

 

អតីត​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ​បាន​ចាត់ទុកថា សកម្មភាព​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​គឺជា​មហា​បាតុកម្ម​ដែល​នឹងមាន​សកម្មជន​ដល់​ទៅ​១​លាន​នាក់​។ យ៉ា​ង​ណា​ក៏​ដោយ អតីត​សមាជិកសភា​ខាង​គណបក្សប្រឆាំង ដែល​ទើប​ចុះ​ចេញពី​តំណែង​រូបនេះ​បាន​អះអាង​ជាថ្មី​ថា​វា គឺជា​មហា​បាតុកម្ម​ដោយ​អហឹ​ង្សា​។​

 

ដោយឡែក មន្ត្រី​នាំពាក្យ​នៃ​គណបក្ស​ភឿ​ថៃ​បាន​អះអាងថា ពួក​បាតុករ​ទាំងនេះ​ចង់​បង្ក​ឲ្យ​មាន​អំពើ​ហឹ​ង្សា ដោយ​លើកឡើង​ហេតុផល​ថា ប្រសិនបើ​ផ្ទុះ​អំពើ​ហឹ​ង្សា​មែន​នោះ ពួកគេ​នឹង​ស្តីបន្ទោស​ដល់​រាជរដ្ឋាភិបាល​ថៃ​។ ប៉ុន្តែ​មន្ត្រី​រូបនេះ​បាន​សុំ​ឲ្យ​ពួក​បាតុករ​អាវ​ក្រហម​កុំ​ចូលរួម​ក្នុង សកម្មភាព​ទាំងនោះ ក្នុង​បំណង​បញ្ចៀស​ការបង្ហូរ​ឈាម ជាមួយ​ពួក​សកម្មជន​ប្រឆាំង​រាជរដ្ឋាភិបាល​៕

24-11-2013


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item