ពិតជាខ្លាំងលើខ្លាំងមែន! រឿង សោភ័ណ្ឌប្រើពេលត្រឹមតែពីរទឹកប៉ុណ្ណោះដើម្បីបញ្ឈប់អ្នកលេងកណ្តាប់ដៃ ផល សុផាតឲ្យតដៃលែងរួចដើម្បីបន្តដំណើរទៅជួបឯម ខ្លឹមខ្មៅដែលត្រូវការពារខ្សែក្រវាត់។
នៅទឹកទីមួយអ្នកលេងក្បាច់គុនចម្រុះ រឿង សោភ័ណ្ឌបានកំញើញគូប្រកួតមិនស្ទើរទេខណៈការបញ្ចេញកណ្ដាប់ដៃ និងរន្ទះជើងរបស់គេដ៏មានគុណភាព ស្របពេលដែលផល សុផាតក៏បញ្ចេញកណ្តាប់មកវិញដែរតែមិនបានធ្វើឲ្យសោភ័ណ្ឌខ្លបខ្លាចឡើយ។
អត្ថបទពាក់ព័ន្ធ៖ រំចង់, សោភ័ណ្ឌ និងរ៉ាឌី នរណាជាជើងខ្លាំងក្នុងចិត្តអ្នក?
នៅទឹកពីរមិនបានប៉ុន្មាននាទីផងផល សុផាត ត្រូវបង្ខំចិត្តចុះដើរចេញពីសង្វៀនទាំងតំណក់ឈាមហូរ បន្ទាប់ពីទទួលរងរន្ទះកែងដ៏មុតស្រួចរបស់រឿង សោភ័ណ្ឌ។ ការប្រកួតនេះផល សុផាតព្យាយាមថយក្រោយ និងការពារខ្លួន ប៉ុន្តែនៅតែមិនអាចគេចផុត ថ្វីបើខ្លួនល្បីយូរឆ្នាំ និងជាម្ចាស់ខ្សែក្រវាត់ច្រើនគ្រឿង។
អ្នកដែលម្ចាស់ខ្សែក្រវាត់ឯម ខ្លឹមខ្មៅ បុកពោះ និងមិនចង់ជួបនោះគឺរឿង សោភ័ណ្ឌហ្នឹងហើយ ពីព្រោះរូបគេធ្លាប់ចាញ់ម្តងហើយកាលពីប៉ុន្មានខែមុន ខណៈជួបលើកនេះមិនមែនជាការប្រកួតមិត្តភាពដូចមុនទេតែជាការប្រកួតដើម្បីខ្សែក្រវាត់៕
អត្ថបទ៖ ជាន ចាន់រ៉ា























Loading...




Post a Comment