រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ដោយសារឈឺចាប់ និងរងទុក្ខវេទនា ចំពោះការប្រមាថ របស់ម្តាយក្មេក ហើយបុរសជាប្តីក៏បាន ស្តីបន្ទោសឥតឈប់ឈរ ខណៈដែលនាងមករស់នៅ ក្បាលមួយតែឯង នៅផ្ទះខាងប្តីនោះ បាននាំឲ្យនាងគិតខ្លីក៏បានសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានច្បារអំពៅ តែត្រូវសមត្ថកិច្ចយាម គោលដៅស្ពាន ចាប់ឃាត់ទាន់ពេលវេលា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៤៥ នាទី យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ នារីវ័យក្មេងម្នាក់ អាយុជាង ២០ឆ្នាំ បានដើរតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ពីលិចមកកើត លុះមកដល់ចំណុច លើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ បានឡើងលើបង្កាន់ដៃស្ពាន បំណងលោតទឹកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចចាប់ឃាត់ ទាន់ពេលវេលា ។ សមត្ថកិច្ចបានធ្វើការណែនាំ នារីរងគ្រោះកុំឲ្យគិតខ្លី ចង់សម្លាប់ខ្លួនបែបនេះ និងបានហៅក្រុមគ្រួសារ មកយកនាងត្រឡប់ ទៅលំនៅឋានវិញ ៕
Source from: watphnom-news.com























Loading...




Post a Comment