Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ធំ៖រថ​យន្ត​​ដឹក​​​ឈើ​​គ្រ​​ញូង​មួយ​​គ្រឿងត្រូវ​បាន​​ឈ្មួញ​​ដុតឆាប​ឆេះ​​យ៉ាង​​សន្ធោរ​ស​ន្ធៅទាំង​​កណ្ដាល​យប់នៅ​ក្បែរ​​ស្នាក់​ការ​​សន្តិ​សុខ​លេខ​​​៦០១លើ​កំ​ណាត់​​ផ្លូវ​ជាតិ​​លេខ​​៦

​ខេត្តកំពង់ធំ ៖ រថ​យន្ត​​ដឹក​​​ឈើ​​គ្រ​​ញូង​មួយ​​គ្រឿង ត្រូវ​បាន​​ឈ្មួញ​​ដុត ឆាប​ឆេះ​​យ៉ាង​​សន្ធោរ​ស​ន្ធៅ ទាំង​​កណ្ដាល​យប់ នៅ​ក្បែរ​​ស្នាក់​ការ​​សន្តិ​សុខ​លេខ​​​៦០១ លើ​កំ​ណាត់​​ផ្លូវ​ជាតិ​​លេខ​​៦ ត្រង់​ចំ​ណុច ភូមិ​​ជ័យ​ជំនះ ឃុំ​​ក​កោះ ស្រុក​​ស​ន្ទុកខេត្ត​កំពង់​ធំ កាលពី​វេលា​ម៉ោង ៨​និង​៥០ នាទី​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ បន្ទាប់ពី​សមត្ថកិច្ច​ដេញ​ចាប់បាន ហើយ​ចរចា​បង់លុយ​មិនត្រូវ​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​នៅក្បែរនោះ​។​

 

​មុនពេល​កើតហេតុ​គេ​ឃើញ​មន្ត្រី​ម្នាក់ ជិះ​រថយន្ត​ឆ្លាម ពណ៌​ត្រី​ឆ្លូញ បាន​ប្រដេញ​រថយន្ត​ដឹកឈើ ល្មើសច្បាប់ ដោយ​បើក​ខោក​គ្នា​ទៅវិញទៅមក ដូច​ក្នុង​ខ្សែភាពយន្ត តាំងពី​ទី​រួម​ខេត្ត រហូតមក​ចំណុចកើតហេតុ និង​បាន​កៀ​រថយន្ត​ដឹកឈើ​ទម្លាក់​ផ្លូវ ។ ក្រោយមក​គេ​បានឮ​មានការ​ជជែក តថ្លៃ​គ្នា​មួយសន្ទុះ ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង ឆាបឆេះ​ចេញពី​រថយន្ត​ដឹកឈើ​សន្ធោសន្ធៅ ដោយ​គ្មាន​នរណា​ជួយ ពន្លត់​នោះឡើយ​។​

 

​មួយសន្ទុះ​ក្រោយមក​លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​ចុះ​ទៅដល់​និង​បាន​នាំ​កម្លាំង​ជួយ​ពន្លត់ ដែល​នៅ​ទីបំផុត​រថយន្ត​នោះ ឆាបឆេះ​សល់​តែ​គ្រោងឆ្អឹង​ផ្នែក​ខាងមុខ និង​ដុំ​ឈើ​គ្រញូង​ជាច្រើន​ក៏ត្រូវ​ឆេះ​ខ្លោច​។ គ្រោងឆ្អឹង​រថយន្ត​និង​ឈើ​គ្រញូង ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ យកមក​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​កំពង់ធំ ដែលមាន​ចំនួន ៣២​ដុំ ស្មើ​និង ០,៦៣៣ ម៉ែត្រគូប​៕

Wat 051128

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item