រាជធានីភ្នំពេញ ៖ ស្ត្រីវីយក្មេងម្នាក់បានស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័មបំផុត ខណៈដែលកំពុងជិះម៉ូតូ ត្រូវរថយន្តយីឌុបដឹកទំនិញ ម៉ាកហ្វុយហ្សូ បើកកៀរនិងកិនបែកក្បាលធ្លាយខួរ កាលពីវេលាម៉ោង ១៦និង៤០ នាទីរសៀលថ្ងៃទី០២ វិច្ឆិកា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្បែររង្វង់មូលថ្នល់បំបែក ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីដែលស្លាប់មិនទាន់ ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយ មានអាយុជាង ២០ឆ្នាំ ជិះម៉ូតូម៉ាក អាយខុន ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BN-8935 ចំណែកអ្នកបើករថយន្តបង្កឈ្មោះ ឈួន សារិទ្ធ អាយុ ៣០ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំ មហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment