Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖នគរ​បាល​​កា​រិយា​ល័យព្រ​ហ្ម​ទណ្ឌ​​​កម្រិត​ធ្ងន់បាន​​ឃាត់​ខ្លួន​​បុរ​ស២​​នាក់ដែល​​ចូល​​លួច​​កាត់​​ស៊ី​​យ៉ូ​វ​​សោរ​​ផ្ទះរបស់​​ប្រ​ជា​ពល​រដ្ឋ​​យក​​ម៉ូ​តូ

​ខេត្តបាត់ដំបង ៖ នគរ​បាល​​កា​រិយា​ល័យ ព្រ​ហ្ម​ទណ្ឌ​​​កម្រិត​ធ្ងន់ បាន​​ឃាត់​ខ្លួន​​បុរ​ស ២​​នាក់ ដែល​​ចូល​​លួច​​កាត់​​ស៊ី​​យ៉ូ​វ​​សោរ​​ផ្ទះ របស់​​ប្រ​ជា​ពល​រដ្ឋ​​យក​​ម៉ូ​តូ ខ​ណៈ​ដែល​​ម្ចា​ស់​ផ្ទះ​​ដេក​លក់ ពេល​យប់​​កាល​ពី​​ម៉ោង ១​​រំលង​អ​ធ្រា​ត្រ​​ថ្ងៃ​ទី​​២១ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ហើយ​បាន​ដកហូត​ម៉ូតូ ប្រគល់ជូន​ម្ចាស់​ដើម​វិញ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច បានរៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

 

​បុរស​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១-​មានឈ្មោះ វង្ស សុខា អាយុ ៣៤​ឆ្នាំ​មុខរបរ​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង និង​ទី​២-​ឈ្មោះ ឃឹម សុភា​ដែន អាយុ ៣០​ឆ្នាំ ជា​អ្នក​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទដៃ មាន​ទីលំនៅ​ភូមិ​១៣​មករា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ វត្ថុតាង​ដែល​ដកហូត​បាន​មាន​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម មួយគ្រឿង​សេរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1M5336 និង​កន្ត្រៃ​កាត់​ដែក​ចំនួន មួយ​ផងដែរ​។​

 

​ជនរងគ្រោះ​មានឈ្មោះ ទឹម រដ្ឋា ភេទ​ស្រី អាយុ ២៣ ឆ្នាំរ​បរជា​សិស្ស រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ បុរស​សង្ស័យ​ទាំង ២​នាក់​បាន​សារភាពថា មុនដំបូង​ឃើញ​ផ្ទះ​ជនរងគ្រោះ មាន​សភាព​ស្ងាត់ ពួកគេ​ក៏​ចូលទៅ​កាត់​ស៊ី​យ៉ូ​វ​ទ្វារ អូស​យក​ម៉ូតូ​បាន​ដោយ​សុ​វត្ថ​ភាព តែ​មិនបាន​ឭ​សំឡេង​ឆ្កែ​ព្រូស ឬ​សំឡេង​មនុស្ស​ឡើយ​។ ក្រោយពី​លួចបាន​ម៉ូតូ​ភ្លាម ក៏​កាច់​ស្លាក​លេខ​ម៉ូតូ បោះ​ចូលក្នុង​ទឹក រួច​ដើរ​ដឹក​ម៉ូតូ​កាត់មុខ អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ទៅ​លាក់ទុក​វាលស្រែ នៅ​ក្រវាត់ក្រុង ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​

ក្រោយមក​ពួកគេ បាននាំគ្នា​មក​ផ្ទះ​សង្សារ នៅ​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក៏ត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្តង ហើយ​ម៉ូតូ​ដែល​ក្រុម​ចោរលួច ត្រូវបាន​យកមក​ប្រគល់ ជូន​ម្ចាស់​ដើម​វិញ​ហើយ ចំណែក​ជនសង្ស័យ​ទាំង ២​នាក់​និង​កន្ត្រៃ​កាត់​ដែក​ចំនួន​មួយ បានរៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាកា នា​រសៀល​ថ្ងៃ​ដដែល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Wat 2111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item