ខេត្តកំពង់ឆ្នាំង ៖ បុរសមា្នក់បានស្លាប់ភ្លាមៗ នៅនឹងតៀមលក់ស្រា បន្ទាប់ពីផឹកស្រវឹង ហើយឌឺដងសម្តី ជាមួយភាគីម្ខាងទៀត បង្កទៅជាជម្លោះ ឈានដល់ការប្រើអំពើហិង្សា យកដំបងវាយសម្លាប់គ្នា កាលពីវេលាម៉ោង ៦និង៣០ នាទីព្រលប់ ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ហើយជនដៃដល់ បានរត់គេចខ្លួនបាត់ស្រមោល ។
ជនគ្រោះឈ្មោះ ឡាច ខន អាយុ ៥៣ ឆ្នាំ រស់នៅមិឃុំកើតហេតុខាងលើ ត្រូវជនដៃដល់ឈ្មោះ កេត សុវណ្ណ ហៅម៉ាប់ អាយុ ៣៥ រស់នៅភូមិ ឃុំជាមួយគ្នា ទាញដំបងសំពង ទៅលើជនរងគ្រោះបណ្តាលឲ្យ ដួលដាច់ខ្យល់ ស្លាប់ភ្លាមៗតែម្តង។ នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឡាច ខន បានដើរមកពីខាងជើងភូមិ ពេលមកដល់តៀមលក់ស្រា ក៏បានឈប់និយាយជាមួយ អ្នកលក់ ក្នុងពេលនោះស្រាប់តែ ជនដៃដល់បានជិះម៉ូតូ មួយគ្រឿងឌុបគ្នា មកដល់តៀមស្រានោះដែ ។
នៅពេលជនដៃដល់ ឃើញជនរងគ្រោះ ក៏និយាយដូចមានគំនុំថា វ៉ៃអាខនសិន ឮដូចនេះជនរងគ្រោះបានក៏ប្រាប់ថា បើចង់វ៉ៃក៏វ៉ៃមក ។ ពេលនោះជនងដៃដល់ បានទាញដំបងសំពង ជនរងគ្រោះ រហូតដាច់ខ្យល់ ស្លាប់ភ្លាមៗតែម្តង ។ នៅក្រោយពេលកើតហេតុ ជនដៃដល់បានរត់ គេចខ្លួនបាត់ស្រមោល ។ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះអាចជារឿងគំនុំផងដែរ ទើបបណ្តាលឲ្យជនដៃដល់ យកដំបងមកវាយលើជនរងគ្រោះ ទាំងកំហឹងហើយគេមិនដឹងថា ពួកនេះមានជម្លោះជាមួយគ្នា តាំងពីពេលណា និងដោយសាររឿងអ្វីនោះទេ៕
Source from: watphnom-news.com























Loading...




Post a Comment