Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ជា​​កម្ម​ករ​​បម្រើ​​ការ​ងារនៅ​ផ្ទះ​​លក់​​សំ​បក​បាវ​​ម្នាក់ត្រូវ​បាន​​គំនរ​​បាវ​​រលំ​​សង្កត់​​ស្លាប់នៅ​ក្នុង​​ហាង​​លក់​​​សំ​ប​ក​​កា​​រ៉ុងគ្រប់​​ប្រ​ភេទ​​យី​ហោគីម

រាជធានី​ភ្នំពេញ ៖ បុរស​​ជា​​កម្ម​ករ​​បម្រើ​​ការ​ងារ នៅ​ផ្ទះ​​លក់​​សំ​បក​បាវ​​ម្នាក់ ត្រូវ​បាន​​គំនរ​​បាវ​​រលំ​​សង្កត់​​ស្លាប់ នៅ​ក្នុង​​ហាង​​លក់​​​សំ​ប​ក​​កា​​រ៉ុង គ្រប់​​ប្រ​ភេទ​​យី​ហោ គីម ចេង ស្ថិត​នៅ​​ផ្ទះ​​លេខ​​៤៣Eo ផ្លូវ​​លេខ​​១១១ ភូមិ​​២ សង្កាត់​​អូរ​ឫ​ស្សី​១ ខណ្ឌ​​៧​​មករា ខណៈ​កំពុង​ដេកលក់​នៅលើ​ប៉ៅ​អ៊ី ចន្លោះ​គំនរ​សំបកបាវ​ចងបាច់ៗ ដោយ​គ្មាន​អ្នកណា​ដឹង នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៦​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។

ជន​រង​ឈ្មោះ ស៊ា​ង ទូច ភេទ​អាយុ ២០​ឆ្នាំ​ស្នាក់នៅ​ផ្ទះកើតហេតុ រយៈពេល ៣​ឆ្នាំ​មកហើយ មាន​ស្រុកកំណើត​នៅ​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។ មុនពេល​កើតហេតុ កម្មករ​រងគ្រោះ​បាន​សម្រាក នៅក្នុង​ហាង​ដូច​សព្វដង បន្ទាប់ពី​ទទួលទាន​បាយល្ងាច  លុះ​រហូតដល់​ម៉ោង​ប្រមាណ ៩​យប់ ម្ចាស់​ហាង និង​កម្មករ​ឯទៀត បាន​ចូល​សម្រាក ដោយ​មិនមាន​ឮសូរ​សំឡេង ស្រែក​ឲ្យ​ជួយ​នោះទេ ។ រហូតដល់​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្ចាស់​ហាង​បាន​បើកទ្វារ​ផ្ទះ ក៏​ស្រាប់តែ​ឃើញ​កម្មករ​រងគ្រោះ ស្លាប់​នៅ ក្រោម​ការុង មិនដឹង​តាំងពី​ពេលណា​នោះទេ​៕

Wat 03114


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item