រាជធានីភ្នំពេញ ៖ យុវជន ២នាក់ស្ថិតក្នុងស្ថានភាព ស្រវឹងជោកជាំបានរងរបួសធ្ងន់ធ្ងរ ដោយសារតែពួកគេ ជិះម៉ូតូឌុបគ្នាយ៉ាងលឿនវ៉ាគេវ៉ាឯង ហើយក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវ ពេញមួយទំហឹង ដួលប្រកាច់ប្រកិនកាលពីវេលាម៉ោង ៧និង២០ នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវ១១០ កែងនិងផ្លូវលេខ៥១ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅចំណុចខាងជើង មន្ទីរពេទ្យអង្គឌួង។
មុនពេលកើតហេតុ គេឃើញយុវជន ២នាក់ប្រហែលទើបតែ ចេញពីផឹកស៊ីស្ថិតក្នុង ស្ថានភាពស្រវឹងជោកជាំ បានជិះម៉ូតូ ម៉ាកសេ១២៥ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AE.៨០០០ ធ្វើដំណើរតាម បណ្តោយផ្លូវ១១០ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានព្យាយាមបើកវ៉ា ម៉ូតូមួយគ្រឿង ក៏រេរេចង្កូតបុកខឿនផ្លូវ ពេញទំហឹង បណ្តាលឲ្យពួកគេទាំង ២ នាក់ត្រូវដួលប្រកាច់ប្រកិន រងរបួសធ្ងន់ធ្ងរ ហើយម៉ូតូក៏រងការខូចខាត ស្ទើរទាំងស្រុងផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ របួសបែកមុខបែកមាត់ ឈាមហូរស្រោចខ្លួន មើលទៅគួរឲ្យរន្ធត់បំផុត ហើយត្រូវបានមិត្តភក្តិរបស់ពួកគេ ដែលបើកម៉ូតូមកជាមួយគ្នា ដឹកតាមម៉ូតូយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានដឹក តាមរ៉ឺម៉កកង់បី យកទៅផ្ទះវិញ ព្រោះមិនបង្កឲ្យមានគ្រោះថ្នាក់ ឬខូចខាតដល់អ្នកដទៃ៕
Source from: watphnom-news.com























Loading...




Post a Comment