រាជធានីភ្នំពេញ ៖ ក្រុមចោរប្រដាប់អាវុធ ២នាក់បានធ្វើសកម្មភាព ប្លន់ម៉ូតូម៉ាកនិច មួយគ្រឿងពីនារី ២នាក់ ហើយគេចខ្លួន បាត់កាលពីវេលាម៉ោង ២០និង២០ នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុចមុខវិទ្យាស្ថាន អាមេរិកកាំងប្រ៊ិជ តាមបណ្ដោយផ្លូវជាតិលេខ៥ កែងនិងផ្លូវសាលាដែក ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយនារីរងគ្រោះបានត្រឹមតែ មកដាក់ពាក្យបណ្តឹងប៉ុណ្ណោះ។
មុនពេលកើតហេតុនារី ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BS-3704 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ហើយបត់ចូលផ្លូវសាលាដែក ស្រាប់តែមានក្រុមចោរប្លន់ ប្រដាប់អាវុធ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សង់សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកក្បែរហើយគៀរឲ្យឈប់ បន្ទាប់មកក៏វាយនារី ដែលជាអ្នកបើកបរ ឲ្យធ្លាក់ពីលើម៉ូតូរួចដក កាំភ្លើងខ្លីមួយដើម មកភ្ជង់ដណ្តើមយក ម៉ូតូពីនារីរងគ្រោះ ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ហើយបន្ទាប់កើតហេតុ នារីរងគ្រោះបានត្រឹមតែមកដាក់ ពាក្យបណ្ដឹងនៅនគរបាល ខណ្ឌឫស្សីកែវ តែប៉ុណ្ណោះ៕
Source from: watphnom-news.com























Loading...




Post a Comment