រាជធានីភ្នំពេញ ៖ ប៉ូលីសខណ្ឌឫស្សីកែវ បានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន ៧នាក់ ដែលក្នុងនោះមានស្រី ៣នាក់ប្រុស៤ នាក់ ជាមួយម៉ូតូ ៣គ្រឿងរួមនឹងដែកតាកេឡានមួយ បន្ទាប់ពីក្រុមក្មេងទំនើងចំនួន ២ ក្រុម បានបើកឆាកប្រយុទ្ធគ្នា យ៉ាងសាហាវកាលពីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវ ជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ដែលភាគីម្ខាងជាសិស្សសាលាបាក់ទូក និងម្ខាងទៀត ជាក្រុមក្មេងទំនើង ខ្មែរឥស្លាមកាប់គោ នៅសង្កាត់ ជ្រោយចង្វា។
សមត្ថកិច្ចបានឃាត់ខ្លួនជនទំនើងចំនួន ៧នាក់ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលព្រែកលៀប ទាំងយប់ ចំណែកអ្នករងរបួស ៣នាក់ បានបញ្ជូនទៅព្យាបាល នៅគ្លីនិកតុសិត ហើយប្រភពមួយបានឲ្យដឹងថា ក្មេងទំនើងទាំង ៧នាក់នេះ គឺមានតែក្រុមម្ខាងជាខ្មែរឥស្លាមប៉ុណ្ណោះ រីឯក្រុមសិស្សសាលាបាក់ទូក ចាប់មិនបានសូម្បីតែម្នាក់។ ក្រុមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នាជិត ១០នាក់ក្នុងនោះស្រី ៤នាក់ បាននាំគ្នាទៅអង្គុយផឹកស៊ី នៅហាងម្លប់ត្នោតតាចារ តាំងពីម៉ោង ១រសៀល និងមានក្រុមម្ខាងទៀត មានបក្ខពួកប្រហែល ១០នាក់ ដែលអះអាងថា ជាសិស្សសាលាបាក់ទូក។
នៅពេលផឹកស្រវឹងរៀងៗខ្លួន ក្រុមទាំង ២បានមានទំនាស់ពាក្យសំដី និងគប់ដបគប់កែវដាក់គ្នា ម្តងរួចហើយតែបានចាប់ដៃគ្នាសម្រួលត្រូវគ្នាវិញ ។ ប៉ុន្តែដល់ ពេលគិតលុយ ចេញមកផ្ទះស្រាប់តែ ក្រុមសិស្សសាលាបាក់ទូក នាំគ្នាយកដំបង ដុំថ្ម ដបស្រា ដេញវាយនិងគប់មកលើក្រុមជនរងគ្រោះ បណ្តាលឱ្យរងរបួស ៣នាក់។ ស្ថិតក្នុងស្ថានភាពអាសន្ន ក្រុមជនរងគ្រោះបានហៅ បក្ខពួក ៣-៤ នាក់ឱ្យទៅជួយនិងខ្លះទៀត ឌុបពួកនាងរងគ្រោះមកផ្ទះវិញ ក៏ត្រូវប៉ូលិសឃាត់ខ្លួននៅតាមផ្លូវ ហើយខ្លះទៀតឃាត់ខ្លួន នៅកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿងតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment