Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ពាក្យ​ប​ណ្តឹង​​ត្រូវ​បាន​​ដាក់​ជូនអង្គ​ភាព​​ប្រ​ឆាំងអំ​ពើ​ពុក​រលួយច្រើន​​ខែ​​មក​ហើយតាំង​ពី​​ស​ម័យ​​លោកច័ន្ទ

​រាជធានី​ភ្នំពេញ ៖ ពាក្យ​ប​ណ្តឹង​​ត្រូវ​បាន​​ដាក់​ជូន អង្គ​ភាព​​ប្រ​ឆាំង អំ​ពើ​ពុក​រលួយ ច្រើន​​ខែ​​មក​ហើយ តាំង​ពី​​ស​ម័យ​​លោក ច័ន្ទ សា​រុន ធ្វើ​ជា​​រដ្ឋ​ម​ន្ត្រី ក្រ​សួង​ក​សិ​កម្ម​មក​ម្ល៉េះ រហូត​ដល់​​ពេល​នេះ ថ្នាក់​​អនុ​ប្រ​ធាន​​មន្ទីរ ប្រ​ធា​ន អនុ​ប្រ​ធាន​​កា​រិ​យា​ល័យ​​ជំ​នាញនិង​​មន្ត្រី​តាម​ការិយាល័យ កសិកម្ម​ស្រុក នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង ក៏​បាន​​នាំគ្នា​ធ្វើ​របាយការណ៍ ដាក់ជូន​លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទើប​ឡើង​ថ្មី ពាក់ព័ន្ធ​អំពើពុករលួយ និង​ភាព​អសកម្ម​របស់លោក ង៉ាន ណា​នី ដោយ​ទាមទារ​ឲ្យ​ថ្នាក់លើ ពិនិត្យ​ដោះស្រាយ​បញ្ហា​ទាំងនេះ ឡើងវិញ​ជាបន្ទាន់​។ ដូច្នេះ​ការដកហូត​មុខតំណែង របស់លោក ង៉ាន ណា​នី អាច​នឹង​កើតមាន​ក្នុង​ថ្ងៃ​ណាមួយ  ស្របទៅតាម​ការកែទម្រង់ របស់​រាជរដ្ឋាភិបាល ហើយ​វា​គ្មាន​សំណាងល្អ​ប៉ុន្មាន​ទេ ប្រសិនបើ​លោក ង៉ាន ណា​នី សម្តែង​ប្ញ​ក​ក្រអឺតក្រទម ដាក់​មន្ត្រី​ថ្នាក់ក្រោម ដែល​ហ៊ាន​បើក​កកាយ​រឿងអាស្រូវ ពុករលួយ​របស់គាត់ ដោយ​ចាត់ទុកថា​មន្ត្រី ទាំងនោះ​ជា​ក្រុមប្រឆាំង​។​

 

ក្នុង​លិខិត​ជាច្រើន​ច្បាប់ គេ​រកឃើញ​លិខិត ដាច់ដោយឡែក​មួយ ដែល​ក្រុមមន្ត្រី​ចំនួន ៤៧​នាក់ បាន​រៀបរាប់​យ៉ាង​លម្អិត ដាក់ជូន​លោក​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន មាន​បញ្ជាក់​អំពី​ករណី លក់​ចេញ​ស្រូវពូជ​អន់​គុណភាព ក៏ដូចជា​ការទិញ​ស្រូវ​ពូជ​ថ្មី បញ្ចូល​ឃ្លាំង​វិញ ដែល​មិនបាន​ផលិត ឲ្យ​ត្រឹមត្រូវ​តាម​បច្ចេកទេស  ដើម្បី​ត្រៀម​បម្រុង​ជួយ ដល់​ប្រជាកសិករ ពេល​ជួប​គ្រោះធម្មជាតិ ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព អ្វីៗ​សុទ្ធសឹងតែ​ធ្វើតាម​សេណា​រិ​យោ ដែល​រៀបចំ​ដោយ​លោក ង៉ាន ណា​នី ប្រធាន​មន្ទីរ​កសិកម្ម មានការ​ឃុបឃិត ជាមួយ​លោក សំ សុផល ជា​ប្រធានការិយាល័យ កសិឧស្សាហកម្ម​។ ការចាយវាយ​ប្រាក់​គម្រោង សម្រាប់​ការទិញ​ស្រូវពូជ និង​លក់​ស្រូវពូជ ដោយ​មិន​តម្លាភាព​នេះ ធ្វើឡើង​ដោយមាន​ការឃុបឃិត​ត្រូវរ៉ូវ​គ្នា រវាង​ក្រុម​ឈ្មួញ និង​លោក ង៉ាន ណា​នី ហើយ​គេ​រៀបចំ​ឯកសារ​មួយចំនួន ឲ្យ​ត្រឹមត្រូវ​តាម​នីតិវិធី​ហិរញ្ញវត្ថុ តែប៉ុណ្ណោះ ព្រោះ​លោក ង៉ាន ណា​នី បាន​កាន់​លុយ​សម្រាប់ ការទិញ​លក់​ស្រូវពូជ​នេះ ដោយ​ខ្លួនឯង ចាត់ចែង​ការងារ​ដោយ គ្មាន​តម្លាភាព គ្មាន​ការឯកភាព​ពី​សមាជិក​។​

 

ទង្វើ​របស់លោក ង៉ាន ណា​នី ទាំងនេះ ត្រូវ​ក្រុមមន្ត្រី​តូចតាច​ជាច្រើន បាន​លើកឡើងថា គាត់​មិនបាន​ព្រឺ​រោមជើង ចំពោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម្បីតែ​បន្តិច ក៏​ព្រោះតែ​លោក ង៉ាន ណា​នី មាន​អំណួត​ថា គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​គាត់​ទេ សូម្បីតែ​លោក​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ដែល​មន្ត្រី​តូចតាច ពឹង​អាស្រ័យ​ឲ្យ​ជួយ​រក​ដំណោះស្រាយ ក៏​សុទ្ធសឹង​ជា​មនុស្ស​ដែល​គាត់ ធ្លាប់​ជិតដិត ព្រោះ​លោក អ៊ុក រ៉ាប៊ុន បាន​ចុះ​ពង្រឹង​មូលដ្ឋាន នៅ​ខេត្តកំពង់ឆ្នាំង​ជាមួយ​គាត់​ដែរ គ្រាន់តែ​ខុស​ស្រុក​ប៉ុណ្ណោះ​។ ជារឿយៗ​លោក ង៉ាន ណា​នី បាន​ក្តោប​ក្តាប់​ទ្រព្យសម្បត្តិ​រដ្ឋ ចំណុះ​ឲ្យ​អង្គភាព​មាន​រថយន្ត និង​របប​ប្រេងសាំង​ជាដើម យកទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ហើយ​គ្រាន់តែ​រថយន្ត ដែល​លោក ង៉ាន ណា​នី ប្រើប្រាស់​ផ្ទាល់ខ្លួន ក្នុង​មួយខែៗ មិនដឹង​ជា​ចំណាយ​របប​សាំង អស់​ប៉ុន្មាន​ទេ ហាក់ដូចជា​គ្មាន​គំនិត សន្សំសំចៃ​នោះទេ ហើយ​ពេលខ្លះទៀត មន្ត្រី​តូចតាច​បាន​លើក​អំពី​រឿង ដែល​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ជំពាក់​បំណុល​ឯកជន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​

 

អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង ពី​មន្ត្រី​តូចតាច ក៏បាន​ចាត់វិធានការ​ចុះទៅ ស៊ើបអង្កេត​ស្រាវជ្រាវ​ផងដែរ ប៉ុន្តែ​មកដល់​ម៉ោង​នេះ ស្ងាត់​សូន្យឈឹង​មិនទាន់ ទម្លាយ​របាយការណ៍​ស៊ើបអង្កេត​នៅឡើយ​ទេ ដូច្នេះហើយ​បានជា មន្ត្រី​តូចតាច នាំគ្នា​ដាក់​របាយការណ៍ ជម្រាបជូន​លោក​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ឲ្យ​ជួយ​ពិនិត្យ​និង​ដោះស្រាយ បាតុភាព​មិន​ប្រក្រតី ទាំងនេះ​ឡើងវិញ​។  គេ​តែងតែ​រំពឹងទុក​ថា លោក​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន នឹងមិន​មើលរំលង ពី​ភាព​អសកម្ម​ដែល​កំពុងតែ នាំ​ឲ្យ​មានការ​បែកបាក់ សាមគ្គីភាព​ផ្ទៃក្នុង ក្រោម​ការដឹកនាំ​របស់​លោក ង៉ាន ណា​នី ដែល​អសកម្ម​ពុករលួយ ហើយ​ទាំង​ការងារ​ក្នុង​អង្គភាព និង​ក្រៅ​អង្គភាព​លោក ង៉ាន ណា​នី គិតតែ​កេងប្រវ័ញ្ច ដើម្បី​ផលប្រយោជន៍ ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ដូច​ជាការ​កិបកេង​ប្រេងសាំង សម្រាប់​បូមទឹក​សង្គ្រោះ​ស្រូវ របស់​ប្រជាពលរដ្ឋ គឺ​មិនដែល​ធ្លាក់​ដល់ដៃ​ប្រជាកសិករ​ទេ ព្រោះ​លោក​ង៉ាន ណា​នី បាន​យកទៅ​ប្រើប្រាស់ ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​៕

Wat Nany23
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item