Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ពិធីមង្គលការ​មួយ​នៅ​ភូមិ​បឹង​អំពិល ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​០៩ និង​១០ នាទី​ព្រឹក រវាង​កូន​ក​ម្លោះ​ពោះម៉ាយ​ជា​វេជ្ជបណ្ឌិត អាយុ​៣៣​ឆ្នាំ និង​កូនក្រមុំ​វ័យក្មេង​ខ្ចី ដែល​ភ្លេង​ទើបតែ​បន្លឺ​បាន​រយៈពេល​ប្រមាណ​២​ម៉ោង​ប៉ុណ្ណោះ ត្រូវបាន​អាក់ខាន​ទៅវិញ​ដោយសារ​ប្រពន្ធដើម​របស់​កូន​ក​ម្លោះ ដឹក​ដៃ​កូនស្រី​អាយុ​៤​ឆ្នាំ ចេញមុខ​មក​អុកឡុក ប្តឹង​ហាមឃាត់​កម្មវិធី សិរី​សួស្តី​នេះ បន្ទាប់ពី​បានដឹង​ព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook ធ្វើ​ឲ្យ​ផ្អើល​ដល់​ភ្ញៀវ​ទាំងឡាយ​ពេញ​រោងការ​ទាំងមូល​។​

​អាពាហ៍ពិពាហ៍​ដែល​ជួបប្រទះ​នឹង​បញ្ហា​នេះ​គឺមាន​កូន​ក​ម្លោះ​ឈ្មោះ ប៉ាង ថ្លៃថ្លា អាយុ​៣៣ ឆ្នាំ មានមុខរ​បរជា​វេជ្ជបណ្ឌិត ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​កូនក្រមុំ​ឈ្មោះ ឆាំ សុជាតា មាន​ទីលំនៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។

មុននឹង​ឈានចូល​មកដល់​ថ្ងៃ​សិរី​សួស្តី​មង្គលការ គឺ​កូន​ក​ម្លោះ​ពោះម៉ាយ​កូន​១ ប៉ាង ថ្លៃថ្លា និង​កូនក្រមុំ​ក្មេងខ្ចី ឆាំ សុជាតា បានរៀបចំ​ប្រារព្ធ​ពិធី​ភ្ជាប់ពាក្យ​រួចហើយ។​

​ស្ត្រី​ឈ្មោះ គិត សិរី​ផ​ល្លិ​កា អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន រស់នៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​អះអាងថា ជា​ប្រពន្ធដើម របស់​បុរស​ឈ្មោះ ប៉ាង ថ្លៃថ្លា ជា​កូន​ក​ម្លោះ​ក្នុង​ថ្ងៃ​មង្គលការ​នោះ បាន​រៀបរាប់​ឲ្យ​ដឹងថា នាង​បាន​រៀបការ​ជាមួយ​ប្តី​ឈ្មោះ ប៉ាង ថ្លៃថ្លា «​តាម​កាលបរិច្ឆេទ​ក្នុង Facebook របស់​នាង បញ្ជាក់ថា នាង​បាន​រៀបការ​នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០០៨» ដោយ​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​។ ក្រោយមក​នាង​បាន​លែងលះ​ជាមួយ​ប្តី​ដល់​តុលាការ ប៉ុន្តែ​សាលក្រម​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​ជាប់​បណ្តឹងឧទ្ធរណ៍​នៅឡើយ​។ លុះដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នាង​បាន​មើលឃើញ​តាម Facebook ទើប​ដឹងថា ប្តី​របស់​នាង​ដែល​លែងលះ​មិនទាន់​ដាច់ស្រេច​នោះ ត្រូវ​រៀបការ​ជាមួយ​កូនក្រមុំ​ថ្មី នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​លំនៅឋាន​ខាង​ស្រី ភូមិ​បឹង​អំពិល ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង រួចហើយ​នាង​ក៏បាន​ប្តឹងទៅ​អាជ្ញាធរ​មូលដ្ឋាន​ហាមឃាត់​អាពាហ៍ពិពាហ៍​នោះ​។​

​បុរស​ឈ្មោះ ប៉ាង ថ្លៃថ្លា បាន​ឲ្យ​ដឹងថា លោក​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ឈ្មោះ គិត សិរី​ផ​ល្លិ​កា កាលពី​ឆ្នាំ​២០១០ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​លេខ​៣៨ «​ជ​» ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ សម្រេច​ឲ្យ​កូនស្រី​ឈ្មោះ ប៉ាង ប៉​លី កើត​ឆ្នាំ​២០០៩ ឲ្យ​ទៅ​ម្តាយ​ជា​អ្នក​បីបាច់​ថែរក្សា និង​បាន​បង្គាប់​ឲ្យ​លោក​ជា​ឪពុក​បង់ថ្លៃ​អាហារកិច្ច​ដល់​កូនស្រី​ចំនួន​៥០​ដុល្លារ​អាមេរិក ក្នុង​១​ខែ ដល់​អាយុ​៦​ឆ្នាំ ប៉ុន្តែ​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​៨​ឆ្នាំ​ត្រូវ​បង់​ចំនួន​១០០​ដុល្លារ​អាមេរិក ក្នុង​មួយខែ​។ ដោយឡែក​រឿង​រៀបការ​ប្រពន្ធ​ថ្មី​នេះ លោក​បាន​សុំ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​រួចហើយ​។​

​យោងតាម​ទិន្នន័យ​ក្នុង​បណ្តាញ​សង្គម Facebook បានបង្ហាញ​ឲ្យ​ឃើញថា រូបភាព​នៃ​ពិធី​ភ្ជាប់ពាក្យ រវាង​កូន​ក​ម្លោះ​ពោះម៉ាយ​ឈ្មោះ ប៉ាង ថ្លៃថ្លា និង​កូនក្រមុំ​ក្មេ​ខ្ចី​ឈ្មោះ ឆាំ សុជាតា គឺ​ត្រូវបាន​ជូនដំណឹង​ទៅដល់​អ្នកស្រី គិត សិរី​ផ​ល្លិ​កា នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ តាមរយៈ Status របស់​កូនក្រមុំ​ឈ្មោះ ឆាំ សុជាតា​។​

​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​០៨ និង ៤៩​នាទី​ព្រឹក អ្នកស្រី គិត សិរី​ផ​ល្លិ​កា បាន​តប​មក​កូនក្រមុំ​ក្មេងខ្ចី​ឈ្មោះ ឆាំ សុជាតា តាម Facebook វិញ​ថា «​រៀបការ​ជាមួយ​ប្តីខ្ញុំ​ឬ​? ខ្ញុំ​គិតថា អ្នក​មិនអាច​រៀបការ​បានទេ​, ស្រី​ឥត​កេរ្តិ៍ខ្មាស​»​។ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ វេលា​ម៉ោង​១៣ និង​១១​នាទី​រសៀល នាង ឆាំ សុជាតា បាន​ឆ្លើយតប​វិញ​ថា «​អ្នកណា​ប្តី​របស់​នាង ស្រី​ចង្រៃ​?»​។ បន្ទាប់មក នា​វេលា​ម៉ោង​១៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល​អ្នកស្រី គិត សិរី​ផ​ល្លិ​កា បាន​ឆ្លើយតប​ថា «​ស្រី​អាក្រក់ គឺ​នាង​ឯង​»​។​

​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​ថា ករណី​ប្រពន្ធដើម​មក​អុកឡុក​រោងការ​នៅ​ចំណុច​ភូមិ​បឹង​អំពិល នោះ គឺ​ភាគី​ខាង​ប្រុស «​កូន​ក​ម្លោះ​» មិនមាន​កំហុស​ខាង​ផ្លូវច្បាប់​ទេ ហើយ​សមត្ថកិច្ច​គួរតែអនុញ្ញាត​ឲ្យ​ពិធីមង្គលការ​នោះ​ដំណើរការ​វិញ ដោយឡែក​ចំពោះ​អាហារកិច្ច​សម្រាប់​ចិញ្ចឹម​កូន ដែល​រស់នៅ​ជាមួយ​ប្រពន្ធដើម​អាច​តវ៉ា​គ្នា​បាន​ក្រោយពី​រៀបការ​រួច​។​

​ទោះយ៉ាងណា​ក៏ដោយ ពិធីមង្គលការ​រវាង​កូន​ក​ម្លោះ​ពោះម៉ាយ​កូន​មួយ​ឈ្មោះ ប៉ាង ថ្លៃថ្លា និង​កូនក្រមុំ​ក្មេងខ្ចី​ឈ្មោះ ឆាំ សុជាតា កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​នោះ​ត្រូវបាន​អាក់ខាន​រួចទៅហើយ ដោយសារ​ប្រពន្ធដើម​ដឹង​ព័ត៌មាន​តាម Facebook ដឹក​ដៃ​កូនស្រី​ចេញមុខ​អុកឡុក​ប្តឹង​ហាមឃាត់​។​

​ដូច្នេះ តើ​ជា​កំហុស​អ្នកណា ដែល​មង្គលការ​កូនក្រមុំ​វ័យក្មេង​ខ្ចី​របស់​អ្នកស្រុក​បាត់ដំបង​ត្រូវ​អាក់ខាន​នេះ​? សូម​ប្រិយមិត្ត​អ្នកអាន​ជួយ​ពិចារណា​ទាំងអស់គ្នា​៕​

666694

89164_n

121248_n 1388096_1415793385316809_180558508_n

1452011_1416664141896400_614801684_n

1456914_1415802675315880_1128622912_n

1458576_1416840255212122_676605954_n

401267008_n

img_2893


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item