Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​កាលពី​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ​ ស​មែ្ត​ង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​បកស្រាយ​សាលដីកា​សំណុំរឿង​ចាស់​ក្នុង​រឿង​ក្តី​ប្រាសាទព្រះវិហារ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡា​អេ​ ឲ្យ​ប្រទេស​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​តែ​មួយ​គត់​លើ​ប្រាសាទព្រះវិហារ​ និង​តំបន់​នៅ​ជុំវិញ​ប្រាសាទព្រះវិហារ​ នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​

​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា​ ការ​បកស្រាយ​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​ មិន​ខុស​ពី​ការ​សម្រេចសេចក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​"ICJ"​ឆ្នាំ​១៩៦២​ ដែល​សម្រេច​ឲ្យ​ប្រទេស​កម្ពុជា​ឈ្នះក្តី​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ​នោះ​ទេ​ ។​

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ផង​ដែរ​នូវ​ការ​ដឹងគុណ​ និង​ចង​ចាំ​ជា​និច្ច​មិន​អាច​បំភ្លេច​បាន​ចំពោះ​គុណូបការៈ​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​របស់​អតីត​ព្រះ​មហា​វីរក្សត្រ​ នរោត្តម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​ ដែល​ព្រះ​អង្គ​បាន​ធ្វើ​ព្រះ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ ពិសេស​ស្នា​ព្រះ​ហស្ត​ក្នុង​ការ​ការពារ​ប្រាសាទព្រះវិហារ​ក្នុង​អំឡុង​ឆ្នាំ​១៩៦២​ ពី​មហិច្ឆតា​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ​ ។​

​ខ្លឹមសារ​បញ្ចប់​នៃ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គណបក្ស​ក៏​បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្តន៍​តាម​ព្រះ​គំរូ​វីរភាព​របស់​អតីត​ព្រះ​មហា​វីរក្សត្រ​ ព្រះ​បរម​រតន​កោដ្ឋ​ ក្នុង​ការ​គ្រប់គ្រង​និង​ការពារ​ទឹកដី​ ទាំង​ព្រំដែន​ខាងលិច​ ទាំង​ព្រំដែន​ខាងកើត​ឲ្យ​បាន​គង់វង្ស​ ៕​

CNRP-Preah-Vihear


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item