Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អគ្គនាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ប្រចាំ​នៅ​កម្ពុជា​ គឺ​លោក​ Chris​ Dawe​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាប់​ឆ្នោត​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ និង​ក៏​បាន​អបអរសាទរ​ចំពោះ​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ ដែល​បាន​កាន់​មុខ​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បន្ត​ក្នុង​អាណត្តិ​ ទី​៥​នេះ​ផង​ដែរ​ ។​

​ សេចក្តី​ថែ្ល​ង​អបអរសាទរ​របស់​លោក​អគ្គនាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ នេះ​ គឺ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​អគ្គនាយក​ជាមួយ​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៤​ខែតុលា​ឆ្នាំ​២០១៣​កន្លង​មក​។​

​នេះ​ អាច​និយាយ​បាន​ថា​ សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​គឺជា​សារព័ត៌មាន​ទី​១​ដែល​អះអាង​ថា​ ជា​សារព័ត៌មាន​ឯករាជ្យ​ដែល​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ទៅ​នឹង​ជ័យជម្នះ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ។​

​ សូម​រំលឹក​ជូន​ដែរ​ថា​ យោង​តាម​លទ្ធផល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ចំនួន​៦៨​អាសនៈ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ចំនួន​៥៥​អាសនៈ​ ដែល​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ចំនួន​៦៨ ​រូប​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​ អនុប្រធាន​រដ្ឋសភា​ ប្រធាន​ អនុប្រធាន​គណៈកម្មការ​រដ្ឋសភា​ និង​សមាជិក​រដ្ឋសភា​អស់ហើយ​ នៅឡើយ​តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ប៉ុណ្ណោះ​ដែល​មិន ​ទាន់​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខ​តំណែង​ ដោយ​សម្អាង​តាំងពី​ដើម​ទី​មក​ថា​ លទ្ធផល​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ និង​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​អំពី​ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ៕​ Chris-DawePhnom-Penh-Post


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item