នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ «ICJ» បានសម្រេចធ្វើការបកស្រាយបញ្ជាក់ទៅលើសាលដីកាចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់ខ្លួនទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារ រវាងកម្ពុជា និងថៃ តាមសំណើររបស់ភាគីកម្ពុជា ដោយវិនិច្ឆ័យចេញជាលទ្ធផលចំនួន២ចំណុចធំៗគឺ៖
១- សម្រេចទទួលស្គាល់ប្រាសាទព្រះវិហារឋិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទាំងមូលដែលស្របទៅតាមខ្លឹមសារមានចែងក្នុងសាលដីកា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិ។
២- សម្រេចបង្គាប់ឲ្យភាគីប្រទេសថៃដកកងកម្លាំងសន្តិសុខ និងឆ្មាំការពារទាំងអស់ចេញពីតំបន់ប្រាសាទព្រះវិហារ ។
លើសពីនេះ តុលាការយុត្តិធម៌អន្តរជាតិក៏បានតម្រូវឲ្យភាគីកម្ពុជា និងថៃសហការគ្នាការពារប្រាសាទព្រះវិហារ ដោយសារប្រាសាទព្រះវិហារត្រូវបានអង្គការ UNESCO ចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ រួចហើយ។
នេះគឺជាជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជាក្នុងរឿងជម្លោះប្រាសាទព្រះវិហារដ៏រ៉ាំរ៉ៃជាមួយភាគីប្រទេសថៃ៕
Source from: www.dtn7.com























Loading...




Post a Comment