ប្រភពព័ត៌មានពីគេហទំព័រចិន បានចុះផ្សាយឲ្យដឹងថា ក្នុងពិធីអាពាហ៍ពិពាហ៍កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់កូនមហាសេដ្ឋីមួយរូបនៅប្រទេសចិនបានយកទូរស័ព្ទដៃម៉ូដែល Iphone 5s ធ្វើជាកាដូសម្រាប់ជូនភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីមង្គលការដ៏អធិកអធមរបស់ខ្លួន។
ព័ត៌មានដដែលបានឲ្យដឹងថា ពិធីមង្គលការនេះបានធ្វើឡើងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ Shagri-La ក្នុងខេត្ត Zhejiang ប្រទេសចិន ដោយកូនកម្លោះបានផ្តល់ទូរស័ព្ទដៃម៉ូដែល Iphone 5s ចំនួន៨១ គ្រឿង ជូនដល់ភ្ញៀវកិត្តិយសដែលជិតស្និទ្ធ និងបានផ្តល់បុងសាំងដែលមានតម្លៃប្រមាណ៥០០ដុល្លារអាមេរិកចំនួន៨០បុង សម្រាប់ជូនដល់ភ្ញៀវដទៃទៀតទុកជាកាដូ។
នេះគឺអាពាហ៍ពិពាហ៍ដ៏អធិកអធមសម្បើមមួយសម្រាប់កូនមហាសេដ្ឋីនៅប្រទេសចិនដែលបានចំណាយប្រាក់អស់ប្រមាណជាង៦លានដុល្លារអាមេរិក និងបានធ្វើឲ្យភ្ញៀវកិត្តិយសភ្ញាក់ផ្អើលបំផុត៕
Source from: www.dtn7.com























Loading...




Post a Comment