
អាពាហ៍ពិពាហ៍កូនកម្លោះ-ក្រមុំដ៏អធិកអធមសម្បើមមួយនៅប្រទេសស្រីលង្កា បានចាប់ផ្តើមកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមកនេះ បានបំបែកកំណត់ត្រាពិភពលោក «Guinness World Record» ចាស់ហើយ ដោយមានអ្នកកំដររហូតដល់ទៅចំនួន១២៦នាក់។
សារព័ត៌មានប្រចាំថ្ងៃរបស់ស្រីលង្កា បានផ្សព្វផ្សយថា អាពាហ៍ពិពាហ៍ដ៏ធំសម្បើមមួយនេះរវាងកូនកម្លោះឈ្មោះ Nisansala និងកូនក្រមុំឈ្មោះ Nalin បានរៀបចំឡើងនៅក្នុងទីក្រុង Negombo មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រខាងជើងរដ្ឋធានី Colombo នៃប្រទេសស្រីលង្កា ដោយមានអ្នកកំដរកូនកម្លោះ-ក្រមុំរហូតដល់ទៅចំនួន១២៦នាក់។
អាពាហ៍ពិពាហ៍ដ៏ធំសម្បើមនៅប្រទេសស្រីលង្កា ដែលមានអ្នកកំដរចំនួន១២៦នាក់នេះ គឺបានបំបែកកំណត់ត្រាពិភពលោកចាស់ហើយ ដែលធ្លាប់បានធ្វើនៅប្រទេសថៃ ដោយមានអ្នកកំដរចំនួន៩៦នាក់៕
Source from: www.dtn7.com
Post a Comment