Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​លោក​អាត់ ធន់ ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា «​ស៊ីខាវ​ឌូ​» និង​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ «LAC» និង​គូកន​ព្រមទាំង​កម្មករ​រោងចក្រ SL ចំនួន​៩​នាក់ ផ្សេងទៀត​ត្រូវបាន​ថៅកែ​រោងចក្រ SL Garment Processing (Cambodia) Ltd. គឺ​លោក Wong Hon Ming ជា​ជនជាតិ​សិង្ហ​បុរី​ប្តឹងទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មាន​ស្ថាន​ទម្ងន់ទោស​, បទ​ហិង្សា​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស និង​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នា​ថ្ងៃទី​០៨ ខែសីហា ដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​ចំណុច​រោងចក្រ SL1 និង SL2​។​

​លោក Wong Hon Ming អគ្គនាយក​ក្រុមហ៊ុន SL បានប្រកាស​ឲ្យ​ដឹងថា សកម្មភាព​ធ្វើ​កូដកម្ម​មិន​ឈប់ឈរ​របស់លោក​អាត់ ធន់ និង​គូកន​នោះ​ធ្វើ​ឲ្យ​រោងចក្រ​ខាតបង់​ថវិកា​អស់​ជាង​១៥​លាន​ដុល្លារ​អាមេរិក​។

​សូមបញ្ជាក់​ជូន​ថា គូកន​របស់លោក​អាត់ ធន់ និង​ក្រុមកម្មករ​រោងចក្រ SL មួយចំនួនទៀត​ធ្លាប់បាន​ទទួលរង​ការចោទប្រកាន់​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេទនា​មាន​ស្ថាន​ទម្ងន់ទោស​រួចមកហើយ ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពោលគឺ​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​ព្រហ្មទណ្ឌ យោងតាម​បណ្តឹង​ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ របស់​ថៅកែ​រោងចក្រ SL​។​

​ទោះយ៉ាងណា វិវាទ​រ៉ាំរ៉ៃ​រវាង​កម្មករ និយោជិត ដឹកនាំ​ដោយ​លោក​អាត់ ធន់ និង​ថៅកែ​រោងចក្រ SL ដែលមាន​រយៈពេល​ជាង​៣​ខែ កន្លងមក​នោះ​មិនឃើញ​មាន​ដំណោះស្រាយ​អ្វី​ឲ្យ​ចេញ​ជា​ផ្លែផ្កា​ឡើយ ថ្វី​ដ្បិត​មានការ​អន្តរាគមន៍​ដោះស្រាយ​ដោយ​ស្ថាប័ន​តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​, ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ចេញ​សេចក្តី​បង្គាប់ និង​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា​ដែលមាន​ឯកឧត្តម អ៊ិត សំហេង ជា​ប្រធាន​ក៏ដោយ​៕​

protest11


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item