Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​អ្នកលេង​Facebook​ម្នាក់​ដោយ​ប្រើ​Account​ឈ្មោះ Cheth Sovichea ត្រូវបាន​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ធ្វើការ​ឃាត់ខ្លួន​យកមក​សាកសួរ​នៅវេលា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ក្រោយ​ទម្ងន់​នៃ​បណ្តឹង​របស់លោក​ស័ក្តិ​៥ អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត បន្ទាប់ពី​យុវជន​រូបនេះ​Share​ព័ត៌មាន​ពី​គេហទំព័រ​មួយ​ឈ្មោះ «​កំណើត​ថ្មី​-kntnews.com» ដែលមាន​ចំណងជើង​ថា «​លេច​លឺថា PM ខេត្តស្ទឹងត្រែង​ចាប់​ម៉ូតូ​អត់​ពន្ធ​ហើយ​ដោះលែង​ជា​ថ្នូរ​២០០​ដុល្លារ​ក្នុង​ម៉ូតូ​១​គ្រឿង​» ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣​កន្លងមក ។​

​យុវជន​ឈ្មោះ ចិត្រ សុវិជ្ជា អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ម៉ូ​ប៊ី​ថែ​ល មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជា​អ្នកលេង​Facebook ដោយ​ប្រើ​Account​ឈ្មោះ Cheth Sovichea ដែល​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ធ្វើការ​ឃាត់ខ្លួន​យកមក​សាកសួរ​នេះ គឺ​ដោយ​សារបាន​Share ព័ត៌មាន​មួយ​ពី​គេហទំព័រ​ឈ្មោះ កំណើត​ថ្មី​-kntnews.com មាន​ចំណងជើង​ថា «​លេច​លឺថា PM ខេត្តស្ទឹងត្រែង​ចាប់​ម៉ូតូ​អត់​ពន្ធ​ហើយ​ដោះលែង​ជា​ថ្នូរ​២០០​ដុល្លារ​ក្នុង​ម៉ូតូ​១​គ្រឿង​» និង​ក្លែមសម្តី​«Comment» នៅក្នុង​Timeline របស់ខ្លួន​ថា «​មក​ដើម្បី​កើប​លុយ​,​ប្រើប្រាស់​សំដី​បាត​ផ្សារ​,​មិន​នឹកស្មានថា ឋានៈ​ខ្ពស់​តែ​សំដី​មិន​ស្មើ​ធូលី​,​ឆាប់​ចេញពី​ខេត្ត​នេះ​ទៅ​!» ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​បាន​និយាយថា ត្រឹម​ពាក្យ​Comment ក្នុង​Timeline របស់​យុវជន ចិត្រ សុវិជ្ជា ដែល​ប៉ះពាល់​បន្តិចបន្តួច​ដល់​កិត្តិយស​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​នោះ នឹងមិន​មានទោស​ទណ្ឌ​ដល់​ថ្នាក់​ជាប់គុក​ច្រវាក់​អ្វី​ទេ ប៉ុន្តែ​នៅ​ចំណុច​មួយទៀត គឺ​ត្រង់​ថា ការផ្សាយ​ព័ត៌មាន​មិន​ពិត​រឿង​យកលុយ​ពី​ការចាប់​ម៉ូតូ​អត់​ពន្ធ​…​។ ទោះយ៉ាងណា​ក៏ដោយ យុវជន​រូបនេះ​បាន​ត្រឹម​Share ព័ត៌មាន​បន្ត​ពី​គេហទំព័រ​មួយ​ឈ្មោះ កំណើត​ថ្មី​ប៉ុណ្ណោះ ដូច្នេះ ប្រសិនបើ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​យល់ថា ជាការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ គឺ​ត្រូវ​ជម្រះបញ្ជី​ជាមួយ​អ្នកគ្រប់គ្រង​គេហទំព័រ កំណើត​ថ្មី ជាមុនសិន មិនត្រូវ​ចាត់ការ​ក្តៅគគុក​មកលើ​យុវជន ចិត្រ សុវិជ្ជា ដែលជា​អ្នកលេង​Facebook ឡើយ ។

ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា យុវជន​ ចិត្រ សុវិជ្ជា (Cheth Sovichea) ត្រូវបាន​មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង​ អនុញ្ញាត​ឲ្យមកលំនៅឋានវិញហើយ​នៅវេលាល្ងាចនេះ បន្ទាប់ពីបាន​សូមអភ័យទោស​ចំពោះ​កំហុសឆ្គងដែលខ្លួនបាន​ធ្វើ​ទៅលើលោក មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនោះ។ ការសុំអភ័យទោស​​ និងសារភាពកំហុសឆ្គងទាំងឡាយ​ ត្រូវបាន​យុវជ​ន​អ្នកលេង Facebook រូបនេះ​ Post ក្នុង Status របស់ខ្លួនរួចហើយ។ ប៉ុន្តែ គេមិនទាន់ដឹងនៅឡើយទេថា លោកមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​ នឹងបន្តចាត់ការយ៉ាងណាទៅលើ​អ្នកគ្រប់គ្រង​គេហទំព័រកំណើតថ្មី ដែលជាមេនាំភ្លើង​នោះទេ៕

275269632_n

943008_682956998403592_1522827638_n

 

 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item