Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​យោង​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នា​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​ បាន​បង្ហាញ​ថា​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ មាន​ចំនួន​៥៥​រូប​ និង​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​មាន​ចំនួន​៦៨​រូប​ ក្នុង​ចំណោម​សមាជិក​សភា​សរុប​ក្នុង​រដ្ឋសភា​ចំនួន​១២៣​រូប​ ។​

​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ស្រប​តាម​មាត្រា​៨២​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច​ហើយ​ លើកលែងតែ​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ មិន​ទាន់​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅឡើយ​ ទោះបី​ទទួល​បាន​សុពលភាព​នៃ​អាណត្តិ​ជា​តំណាងរាស្ត្រ​រួច​ហើយ​ក៏​ដោយ​ ។​ មាន​ន័យ​ថា​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ គឺជា​តំណាងរាស្ត្រ​ដែល​មិន​ទាន់​ចូល​កាន់​តំណែង​ ។​

​កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ជម្រាប​ជូន​ដល់​សម្តេច​ ឯកឧត្តម​ លោក​ជំទាវ​ ជា​តំណាងរាស្ត្រ​ទាំងអស់​ មេត្តា​ជ្រាប​ថា​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​រៀបចំ​ និង​ផ្តល់​ស្លាក​លេខ​រថយន្ត​ប្រភេទ​"​រដ្ឋសភា​5"​ជូន​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ទាំង​១២៣​រូប​រួចរាល់​អស់ហើយ​ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​តំណែង​ ។​ ជាមួយ​គ្នា​នេះ​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា​ ស្លាក​លេខ​រថយន្ត​ចាស់​ប្រភេទ​"​រដ្ឋសភា​1,​ រដ្ឋសភា​2,​ រដ្ឋសភា​3​ និង​រដ្ឋសភា​៤"​ ត្រូវ​ទុកជា​និរាករណ៍​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​៨២​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សេចក្តីជូនដំណឹង​លេខ​៩៩៣/១៣​ អរ​ស​.​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ស្តី​ពី​និរាករណ៍​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​1,​ រដ្ឋសភា​2,​ រដ្ឋសភា​3​ និង​រដ្ឋសភា​4​ គឺ​ចង្អុលបង្ហាញ​ឲ្យ​ឃើញ​ថា​ ស្លាក​លេខ​រថយន្ត​ថ្មី​ប្រភេទ​"​រដ្ឋសភា​5"​សម្រាប់​តែ​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ប្រើប្រាស់​ប៉ុណ្ណោះ​ ពីព្រោះ​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៦៨​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​រួច​ហើយ​ រីឯ​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​មិន​ទាន់​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅឡើយ​ ហើយ​ក៏​មិន​ត្រូវ​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ថ្មី​ប្រភេទ​"​រដ្ឋសភា​5"​នោះ​ដែរ​ ។​

​ដូច្នេះ​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​ អាច​នៅ​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ប្រភេទ​ចាស់​តទៅ​ទៀត​បាន​ "​ចំពោះ​អតីត​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៤"​ រហូត​ដល់​ពេល​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​សឹម​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ថ្មី​ប្រភេទ​"​រដ្ឋសភា​5"​ទាំងអស់​គ្នា​ ទុកជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ជា​ម្ចាស់​ឆ្នោត​ ក្នុង​នាម​ជា​សមាជិក​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

2345


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item